Koy Anna អាចនឹងមិនចូលប្រកួតបវរកញ្ញាទេនៅឆ្នាំក្រោយ ព្រោះតែមូលហេតុនេះ

សិល្ប៖ Koy Anna គឺជាបេក្ខភាពមួយរូបនៅក្នុងការប្រកួត Miss Grand Cambodia 2023 ហើយនាងក៏ជាបេក្ខភាពម្នាក់មានភាពលិចធ្លោខ្លាំងក្នុងចំណោមបេក្ខភាពអស់ ក្នុងនោះអ្នកគាំទ្រក៏សង្ឃឹមយ៉ាងជឿជាក់ថា Anna នឹងទទួលបានមកុដ រួចបន្តដំណើរទៅប្រកួតនៅលើឆាកអន្តរជាតិជាក់ជាមិនខាន ។

យ៉ាងណាមិញក្រោយការប្រកួតបានបញ្ចប់ ក៏បានរកឃើញអ្នកដែលទទួលបានមកុដផងដែរ ចំណែកឯ Anna នាងបានជាប់ត្រឹមតែលំដាប់រងទីមួយតែប៉ុណ្ណោះ ត្បិតថាលទ្ធផលចេញមកខុសពីការរំពឹងទុករបស់អ្នកគាំទ្រមែន ប៉ុន្តែអ្នកដែលស្រលាញ់និងតែងតែគាំទ្រ Anna កន្លងមកបានជំរុញ ព្រមទាំងលើកទឹកចិត្ត Anna ឲ្យចូលរួមប្រកួតម្ដងទៀតនៅឆ្នាំក្រោយផងដែរ ។

បើទោះបីជាទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនក៏ពិតមែន ប៉ុន្តែ Anna អាចនឹងមិនចូលប្រកួតបវរកញ្ញាទេនៅឆ្នាំក្រោយ ដោយរូបនាងសម្រេចចិត្តទៅបន្តការសិក្សានៅឯក្រៅប្រទេសប៉ុន្មានឆ្នាំសិន ទើបនាងត្រឡប់មកចូលរួមប្រកួតវិញ ពោលគឺ Anna អាចនឹងចូលប្រកួតបវរកញ្ញាវិញនៅឆ្នាំ ២០២៥-២០២៦ នាពេលខាងមុខ នេះបើយោងតាមការលើកឡើងពីមិត្តភក្តិ និងគ្រួសាររបស់ Anna ៕

អត្ថបទដែលជាប់ទាក់ទង