ស្ងាត់ៗ សុខុម រចនា ចេញចម្រៀង Original Song ផ្ទាល់ខ្លួនមួយ



សិល្ប៖
មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមច្បាស់ជាបានស្គាល់ហើយពីអតីតបេក្ខភាពកញ្ញា សុខុម រចនា ដែលបានប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ យ៉ាងមិញកញ្ញាមិនទទួលបានជោគជ័យក្នុងការប្រឡងមួយនេះទេ បើទោះបីជាយ៉ាងនេះក្ដីក៏កញ្ញា នៅតែទទួលបានការងារច្រៀងនៅតាមបណ្ដា Concert នានា លើសពីនោះទៀតកញ្ញាក៏កំពុងតែមមាញឹកក្នុងការថតពាណិជ្ជកម្មផ្សេងៗជាច្រើនផងដែរ ។

ពិតណាស់មុនពេលចូលរួមប្រកួតនេះ សុខុម រចនា ធ្លាប់បានទទួលការចាប់ពីសំណាក់មហាជនក្នុងប្រទេសរួចមកហើយ តាមរយៈការច្រៀង Cover បទចម្រៀងមួយដែលមានចំណងជើងថា « How About Now »ដែលជានៀង ដើមរបស់តារាចម្រៀងរ៉េបលោក ជី ដេវិត ដែលផ្ទុះការចូលទស្សនារហូតទៅរាប់លានដងឯណោះ ។

ខណៈនៅពេលថ្មីៗនេះ សុខុម រចនា ក៏បានចេញនូវបទចម្រៀង Original Song ផ្ទាល់ខ្លួនមួយដែលមានចំណងជើងថា « Who You Touch »ដែលច្រៀងរ៉េបបានយ៉ាងល្អ ធ្វើឲ្យអ្នកគាំទ្របានសរសើរអំពីសមត្ថភាព ក៏ដូចជាទេពកោសល្យដែលកញ្ញាមាន និងអាចផលិតបទចម្រៀងបានដោយខ្លួនឯងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង