ឪពុកដ៏ល្អម្នាក់នេះ តស៊ូចិញ្ចឹមអប់រំកូនប្រុសស្រីចំនួន ៣នាក់ យ៉ាងផ្ចិតផ្ចង់បំផុត ក្រោយប្រពន្ធស្លាប់ចោល១០ឆ្នាំ

បុរសវ័យ ៤៨ឆ្នាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងសាទរជាខ្លាំងពីសំណាក់មហាជន និងមិត្តភក្តិជិតស្និតជាមួយលោក ខណៈពេល ១០ឆ្នាំមកនេះ លោកតស៊ូ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ដ៏គួរឲ្យកោតសរសើរ ក្នុងការបំពេញតួនាទីជាឪពុកចិញ្ចឹមកូនៗ ចំនួន ៣នាក់ ដោយផ្ទិតផ្ចង់បំផុត ទាំងការថែទាំ និងអប់រំបណ្តុះបណ្តាលកូនៗ ដើម្បីឲ្យក្លាយជាធនធានរបស់សង្គមជាតិ និងគ្រួសាររបស់លោកផ្ទាល់ ខណៈភរិយា ដែលត្រូវជាម្តាយរបស់កូនទាំង៣នាក់ បានស្លាប់ចោលពួកគេនៅអំឡុងឆ្នាំ២០១៣ តែលោកមិនបានធ្វើឲ្យកូនៗខ្វះភាពកក់ក្តៅដូចពាក្យចាស់ថា «ស៊ូស្លាប់បា ប្រសើរជាងស្លាប់មេ» នោះទេ។

មកដល់ឆ្នាំ២០២៣នេះ នាងបានស្លាប់ចោលលោក និងកូនៗ អស់រយៈពេល ១០ឆ្នាំគត់ ចំណែកកូនៗរបស់លោកក៏ធំដឹងក្តីទៅហើយដែរ ដោយកូនស្រីច្បងបានបញ្ចប់ថ្នាក់វិទ្យាល័យតាំងពី១ឆ្នាំមុន និងកូនប្រុសទី២ បានបញ្ចប់បាក់ឌុបនៅឆ្នាំ២០២៣នេះ រីឯកូនស្រីពៅកំពុងសិក្សាថ្នាក់ទី៩ និងកំពុងរស់នៅជុំគ្នាជាមួយលោកដោយមានសុភមង្គលបំផុតផងដែរ បើទោះជាពេលនេះ មិនមានវត្តមានម្តាយរបស់ពួកគេក៏ពិតមែន តែកូនៗទាំងអស់ លោកបានផ្តល់ភាពកក់ក្តៅ និងលះបង់ពេលវេលាផ្ទាល់ខ្លួនមើលថែពួកគេដោយយកចិត្តទុកដាក់ ថែមទាំងមិនហ៊ានយកភរិយាថ្មីរហូតដល់ពេលនេះ។

លោកឪពុកដ៏ល្អម្នាក់នេះ មានឈ្មោះ ហម ហុង អាយុ ៤៨ឆ្នាំ កំណើតនៅខេត្តកំពង់ចាម និងបានឡើងមកសិក្សានៅភ្នំពេញអំឡុងឆ្នាំ ១៩៩៥ បន្ទាប់ពីបានបញ្ចប់ថ្នាក់វិទ្យាល័យ ហើយបច្ចុប្បន្ននេះ រស់នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រវត្តិការសិក្សារបស់លោក ហម ហុង ក្រោយឡើងមកដល់ភ្នំពេញដំបូង គឺបានចូលរៀនជំនាញអគ្គិសនី នៃសាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ ស្ថិតនៅជិតវត្តសំរោងអណ្តែត ខណ្ឌសែនសុខ ហើយជំនាញនេះក៏បានជួយឲ្យលោកប្រកបអាជីពនេះមកដល់សព្វថ្ងៃផងដែរ។ សូមបន្តទស្សនាបទសម្ភាសលម្អិតជាមួយលោក ហម ហុង ខាងក្រោមនេះ ដូចតទៅ៖

 

អត្ថបទដែលជាប់ទាក់ទង