Miss Mera Cambodia បានរកឃើញម្ចាស់មកុដដំបូងហើយ ដែលបានទៅលើកញ្ញា ថាន រតនា
កម្មវិធីប្រកួតសម្រស់ដែលទើបតែបង្កើតឡើងថ្មីដោយកូនខ្មែរ Miss Mera Cambodia គ្រប់គ្រងដោយកញ្ញា ខាត់ ស្រីចាន់ កាលពីរាត្រីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ បានរកឃើញបវរកញ្ញាដែលសាកសមនិងក្លាយជាម្ចាស់មកុដដំបូងហើយគឺបានទៅលើកញ្ញា ថាន រតនា ។
ងាកមកមើលពីវត្តមាន និងសម្រស់របស់បវរកញ្ញាល្បីឈ្មោះបីរូប ដែលជាគណកម្មការក្នុងកម្មវិធីប្រកួតសម្រស់ Miss Mera Cambodia 2024 ក្នុងនោះមានកញ្ញា ពេជ្រ វត្តីសារាវឌ្ឍី កញ្ញា ចន សុទីម៉ា និង សៃហ្វុន ដែលបានចូលរួមចំណែកក្នុងការដាក់ពិន្ទុយ៉ាងសុក្រិត្យលើសមត្ថភាពរបស់បេក្ខនារីនីមួយៗផងដែរ ៕
ពិតណាស់បន្ទាប់ពីកម្មវិធី Miss Mera Cambodia បានចប់សព្វគ្រប់ហើយនោះ ក៏មានអ្នកគាំទ្រជាច្រើនបានសម្ដែងនូវក្ដីរំភើប និងពេញចិត្តជាខ្លាំងចំពោះលទ្ធផល និងការរៀបចំផ្សេងៗនៅក្នុងកម្មវិធីដែលគ្រប់គ្រងដោយកញ្ញា ខាត់ ស្រីចាន់ ព្រោះសមិទ្ធផលនេះគឺពិតជាសាកសមជាមួយការស្រលាញ់ និងការលះបង់ជាច្រើនរបស់កញ្ញា ខាត់ ស្រីចាន់ កន្លងមកចំពោះកម្មវិធីប្រកួតសម្រស់មួយនេះ ៕