អ្នកគាំទ្រលាន់មាត់ថា ឧកញ៉ា ខេមរៈ សិរីមន្ត ពីមុនត្រឡប់មកវិញហើយ បន្ទាប់ពីចេញ MV បទ «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ»
កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែបញ្ចេញ MV បទ «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ» ដែលមានរយៈពេលប្រមាណត្រឹមតែ១នាទីប៉ុណ្ណោះ តែ MV មួយនេះហាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ព្រោះអត្ថន័យក្នុងបទចម្រៀងនេះគឺពិតជាត្រូវសាច់រឿងរបស់មហាជនមួយចំនួន ហើយជាពិសេស MV នេះចេញក្នុងខែធ្នូដែលជាខែចុងនៃឆ្នាំ២០២៤ ខណៈនៅតែប៉ុន្មានសប្ដាហ៍ទៀតនឹងឈានចូលឆ្នាំ២០២៥ហើយ ។
បន្ទាប់ពី ឧកញ៉ា ខេមរៈ សិរីមន្ត បានចេញ MV បទ «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ»នេះហើយ ក៏មានអ្នកគាំទ្រជាច្រើនបានលាន់មាត់ថា Idol ពីមុនបានត្រឡប់មកវិញហើយ ដោយមានមតិខ្លះបានលើកឡើងថា គាំទ្របង ចេញមកបែបនេះ «ចេញបទអ៊ីចឹងៗឱ្យច្រើនមកស្ដាប់សម្លេងយូរហើយ Idol ពីរោះណាស់សេរី២០០៣-២០១០ » «ខ្ញុំស្រលាញ់ចូលចិត្តបងសេរីមន្តពេលគាត់ច្រៀងបមនោសញ្ចេតនា ខ្ញុំចេះសឹងគ្រប់បទ ឱ្យតែបទមនោសញ្ចេតនា» «ខ្ញុំចូលចិត្តបទអំពីបទបងដូចជា ការឈឺចាប់តស៊ូ ជីវិតធ្លាក់ដល់សូន្យ ប្រឹងក្រោកឈរ ឈឺផង សំពាធផង និងទោះបីជានៅដំណាក់កាលណា ក៏នៅតែស៊ូក្រោកទ្បើងវិញ
បងនៅតែ Idol ខ្ញុំ ដែលមានទេពកោសល្យ» លើសពីនោះក៏មានអ្នកគាំទ្របានស្នើសុំឱ្យ ឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើ Solo Concertផងដែរ ។
ងាកមក ឧកញ៉ា ខេមរៈ សិរីមន្ត វិញក៏បានសម្ដែងនូវការអរគុណទៅកាន់អ្នកគាំទ្រថា «អរគុណបងប្អូនពូមីងទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំបាទតាំងពីដើមរហូតមកខ្ញុំនឹងខិតខំស្វែងរកអ្វីថ្មីៗដើម្បីជូនដល់ពូមីងបងប្អូនកំសាន្តអារម្មណ៍បន្តទៀតដោយក្តីស្រលាញ់និងគោរពបំផុត » ៕