ជាការពិតឬយ៉ាងណា លក្ខណា យ៉ានុត បញ្ជាក់ថាលែងPrivatទៀតហើយជាមួយអ្នកនៅជិតខ្លួនម្នាក់នេះ

សិល្ប​៖ កញ្ញា  លក្ខណា យ៉ានុត ​គឺជាអ្នកបង្កើតមាតិកាវីដេអូបែបកម្សាន្តសប្បាយៗ ដោយវីដេអូនីមួយៗរបស់នាងគឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយគ្នានោះដែរក៏សង្កេតឃើញថាកញ្ញា  លក្ខណា យ៉ានុត ​ពិតជាពូកែក្នុងការរក Content ដែលប្លែកពីគេ និងធ្វើឲ្យអ្នកទស្សនាជក់ចិត្ត សើចសប្បាយរំសាយអារម្មណ៍ពេលបានទស្សនាវីដេអូរបស់នាងហើយ ។

ពិតណាស់ក្រោយទទួលបានការគាំទ្រច្រើនពីមហាជន  លក្ខណា យ៉ានុត​ ក៏ទទួលបានការងារ និងធ្វើជា​ BA ឲ្យផលិតនានាជាច្រើនថែមទៀតផង ដែលកាន់តែធ្វើឲ្យនាងរីកចម្រើនកាន់ខ្លាំងមួយកម្រិតទៀត ទន្ទឹមគ្នានេះនៅមួយរយៈចុងក្រោយនេះតេងតែឃើញ លក្ខណា យ៉ានុត​ បានសម្ដែងនិងសិទ្ធិស្នាលជាមួយអ្នកបង្កើតតិកាបែបសប្បាយៗដូចគ្នាគឺលោក ភីយូ ដែលធ្វើឲ្យអ្នកគាំទ្រធ្លាប់ដាក់់ការសង្ស័យថាអ្នកទាំងពីរអាចនឹងកំពុងមានទំនាក់ទំនងជាមួយគ្នាលើសពីមិត្តរួមការងារផងដែរ ។

ខណៈថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ កញ្ញា លក្ខណា យ៉ានុត បានបង្ហោះវីដេអីធ្វើដំណើរកម្សាន្តទៅលេងនៅខេត្តកំពត ជាមួយលោក​ ភីយូ និងមិត្តជាច្រើនអ្នកទៀត ដោយក្នុងនោះ  កញ្ញា លក្ខណា យ៉ានុត ក៏បានអមមកជាមួយ​Caption ថា ខ្ញុំលែង​ Private ហើយ​ «Thanks bong Pee Yoo – ភីយ៉ូ» ក្រោយពីការបញ្ជាក់ថាខ្លួនលែង  Private បែបនេះក៏មានអ្នកគាំទ្របានអបអរសាទរដល់អ្នកទាំងពីរថែមជូនពរឲ្យពួកគេឆាប់មានដំណឹងល្អថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង