ជួយចែករំលែកបន្តគ្នា ! នំបញ្ចុកកំប៉ុង ផលិតដោយកូនខ្មែរ រស់នៅប្រទេសកូរ៉េកំពុងលក់ដាច់ខ្លាំង
នំបញ្ចុកគឺជាអារហាមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្តបរិភោគជាខ្លាំង និងមានលក់នៅតាមបណ្ដាផ្សារនានា ប៉ុន្តែនំបញ្ចុកមិនអាចរក្សាទុកបានរយៈពេលយូរនោះទេ គឺវាងាយនឹងខូចណាស់ ដូច្នេះហើយទើបមានកូនខ្មែរ ដែលរស់នៅប្រទេសកូរ៉េបានរកវិធីសាស្ត្រក្នុងការកែច្នៃអារហាមួយប្រភេទនេះ ឲ្យងាយស្រួលក្នុងការបរិភោគ រក្សាទុកបានយូរ និងមិនប៉ះពាល់ដល់សុខភាព ព្រមទាំងងាយស្រួលរកទិញ និងដាក់តាមខ្លួនយកទៅបរិភោគបានគ្រប់ទីកន្លែង។
បើយោងតាមរយៈគណនី Facebook មួយឈ្មោះ នំបញ្ចុកខ្មែរទាន់ចិត្ត បានឲ្យដឹងថា ផលិតផលថ្មីចាប់ផ្ដើមដំណើរការហើយបងប្អូន សូមជួយគាំទ្រនំបញ្ចុកកំប៉ុង ដែលចំណាយពេលឆុងទឹកក្ដៅត្រឹមតែ៥នាទីប៉ុណ្ណោះ គឺអាចញាំបានហើយ សម្រាប់នំបញ្ចុកកំប៉ុងនេះដែរគឺមានសម្លពីរសជាតិ គឺរសជាតិសម្លប្រហើរ និងសម្លរសជាតិណាំយ៉ា ។
អ្វីដែលកាន់តែពីសេសនោះគឺនៅលើកំប៉ុងរបស់ នំបញ្ចុកក្រៀម ដែលជាផលិតផលថ្មី ផលិតដោយកូនខ្មែរនេះ មានអក្សរខ្មែរនៅលើកំប៉ុង ដែលមានឈ្មោះថា នំបញ្ចុកខ្មែរ និងរូបទង់ជាតិរបស់ប្រទេសកម្ពុជាព្រមទាំងប្រសាទអង្គរវត្ត ដែលជាសញ្ញាបញ្ជាក់ច្បាស់ៗថានេះគឺជាផលិតរបស់កូនខ្មែរពិតៗ ដូច្នេះហើយសូមបងប្អូនប្រជាជនកម្ពុជាជួយចែករំលែកបន្តគ្នា ដើម្បីជួយផ្សព្វផ្សាយពីនំបញ្ចុកក្រៀម ដែលជាផលិតផលថ្មី ផលិតដោយកូនខ្មែរនេះឲ្យកាន់តែមានទីផ្សារទូលំទូលាយថែមទៀត ៕