ភាពយន្តដែលផលិតដោយកូនខ្មែរ បែបភ័យរន្ធត់លាយឡំកំប្លែងចំនួន ៥ រឿងកំពុងចាក់ផ្សាយចាប់ពីខែមីនា ដល់ខែមេសា

ភាពយន្តដែលផលិតដោយកូនខ្មែរចំនួន ៥ រឿងកំពុងចាក់ផ្សាយ និងត្រៀមចាក់ផ្សាយនៅក្នុងរោងកុនចាប់ពីខែមីនា ដល់ខែមេសា ឆ្នាំ ២០២៤ ដោយក្នុងនោះរួមមាន ៖

១. រឿង « បងលុច្សឃើញខ្មោច​ »ជាប្រភេទរឿងបែបភ័យរន្ធត់ និងមានលាយឡំកំប្លែង កំពុងតែចាក់បញ្ចាំង ។​
២.រឿង «អាភ្លេច » ជាប្រភេទសាច់រឿងបែបកំប្លែង ដែលត្រៀមចាក់បញ្ចាំងនៅថ្ងៃ ទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០២៤ ។
៣. រឿង «បណ្ដាសានាងរាត្រី » ជាប្រភេទសាច់រឿងបែបភ័យរន្ធត់ ដែលមានការចូលសម្ដែងពី ព្រះនាងតូច នរោត្តម ជេនណា និងតួប្រុសស្រីល្បីៗជាច្រើនរូប ដោយត្រៀមចាក់ផ្សាយនៅថ្ងៃទី ១៤ មីនា ។
៤. រឿង «ស្នាមសាក់ផ្ដាច់ជីវិត » ជាប្រភេទសាច់រឿងបែបភ័យរន្ធត់ ត្រៀមចាក់ផ្សាយនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៤ ។
៥. រឿង «ឃើញក្បាលខ្ញុំទេ » ជាប្រភេទសាច់រឿងបែបភ័យរន្ធត់ ត្រៀមចាក់ផ្សាយនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៤ ។

សង្ឃឹមថាបងប្អូនទាំងអស់គ្នា នឹងចូលរួមគាំទ្រខ្សែភាពយន្តរបស់ខ្មែរ ដែលផលិតចេញពីផលិតកម្មនានាក្នងស្រុកឲ្យបានច្រើនកុះករ ដើម្បីគាំទ្រវិស័យខ្សែភាពយន្តរបស់ខ្មែរ ឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត ៕

ប្រភព ៖ Film Nerd – អ្នកកុននិយម

អត្ថបទដែលជាប់ទាក់ទង