រួសរាន់ឡើង ! សម្រាប់អ្នកដែលចង់ក្លាយជា Miss Lakamo Cambodia 2025 កម្មវិធីបានចាប់ផ្ដើមទទួលពាក្យហើយ

កម្មវិធីប្រកួតសម្រស់ដែលទើបតែបង្កើតថ្មីរបស់កូនខ្មែរ Miss Lakamo Cambodia ដោយអ្នកនាង មាស ចាន់ដាលីន បានប្រកាសចាប់ផ្ដើមទទួលពាក្យហើយ បន្ទាប់ពីបានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ។

សម្រាប់បងប្អូនណាដែលមានបំណងចង់ក្លាយជាបវរកញ្ញា ចូលរួមក្នុងការប្រកួតប្រជែងសម្រស់របស់ Miss Lakamo Cambodia មួយនេះ បងប្អូនអាចដាក់ពាក្យតាមរយៈប្រអប់សារ ផេកផ្លូវការ Miss Lakamo Cambodia ឬលេខតេឡេក្រាម ០៩៦ ៧៥ ១៦ ៣១០ ដែលមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានអាយុចាប់ពី១៨ ឆ្នាំដល់ ២៦ ឆ្នាំ បេក្ខនារីនៅលីវ និងមានកម្ពស់ចាប់ពី ១៦៥ ស.មឡើងទៅ ខណៈកម្មវិធីនឹងឈប់ទទួលពាក្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នេះមុខនេះ ។

ក្នុងនោះដែរអ្នកនាង មាស ចាន់ដាលីន បានឱ្យដឹងពីគោលបំណងដែលបង្កើតកម្មវិធី Miss Lakamo Cambodia នេះឡើងតាមរយៈសន្និសីទសារព័ត៌មានថា ការបង្កើតកម្មវិធី Miss Lakamo Cambodia គឺដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ ឱ្យជនបរទេសកាន់តែស្គាល់ច្បាស់អំពីសម្បត្តិវប្បធម៌ សិល្បៈដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា នៅពេលដែលគេស្គាល់ខ្មែរ គេនឹងមកលេងកម្សាន្ត ដែលនេះគឺជាវិធីដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសកាន់តែមានកំណើន ហើយព្រមទាំងបានជួយបង្កើនការងារជូនប្រជាពលរដ្ឋថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង