មិនខ្វល់រឿងគេរិះគន់សម្រស់ និងនំកងដាក់ទូទឹកកកតែ ឆន សុវណ្ណារាជ យកពេលទៅបន្តបេសកកម្មថ្មីមួយនេះ

តារាចម្រៀងសំឡេងស្រួយលោក ឆន សុវណ្ណារាជ ធ្លាប់បានរងការិះគន់យ៉ាងច្រើនជាពីសំណាក់មហាជនម្ដងរួចមកហើយ កាលអំឡុងពេលដែលលោកយកបទចម្រៀង «ធម្មជាតិស្ងៀមឈឹម» ច្នៃចេញជាទម្រង់បែប Remix ដោយមានលាយឡំជាមួយការរ៉េប ដែលខុសពីបទចម្រៀងដែលលោកបានច្រៀងរាល់ដងទម្រង់បែបស្រងូតស្រងាត់ ទើបធ្វើឲ្យមហាជនមិនពេញជាខ្លាំង និងបានប្រើពាក្យមិនសមរម្យមួយចំនួនទៅកាន់តារាចម្រៀងរូបនេះផងដែរ ។

ខណៈនៅថ្មីៗនេះ លោក ឆន សុវណ្ណារាជ ក៏ត្រូវបានរងការរិះគន់ជាថ្មីម្ដងទៀត ដោយលោកគឺជាតួអង្គម្នាក់ដែលសម្ដែងនៅក្នុងរឿង «មេឆា» តាមរយៈការបង្ហាញឈុតឆាកខ្លីនៃសាច់រឿងនោះដែរ គេបានឃើញនូវសម្រស់ពិតរបស់តារាចម្រៀងរូបនេះ រហូតធ្វើឲ្យមានអ្នកលេងនៅលើបណ្ដាញសង្គមមួយចំនួនបានលើកឡើងថា «តួប្រុសមុខឡើងខ្មួត មុខផុង មុនមិនស្អាត និងបានបន្ថែមថា ឆន សុវណ្ណារាជ កាលពី១៥ឆ្នាំមុន ស្អាតជាងពេលនេះឆ្ងាយណាស់»លើពីនោះទៀតគេក៏បានរិះគន់ដល់អ្នកនិពន្ធសាច់រឿងថែមទៀត ក្រោយមានឈុតមួយនៃរឿង «មេឆា» ដែលលោក ឆន សុវណ្ណារាជ បានសម្ដែងនោះ គឺបានយកនំកងចេញពីក្នុងទូទឹកកក ដែលរឿងជាហួសចិត្តមួយ ក្រោយអ្នកទស្សនាបានឃើញ ព្រមទាំងពោលឡើងថា «រឿងខ្មែរអើយរឿងខ្មែរ ខ្ញុំហត់នឹងរិះគន់ណាស់ ឈប់ថតរឿងទៅ តួសម្ដែង និងអ្នកដឹកនាំគ្មានការរីកចម្រើនបន្តិចសោះ» ។

ក្រោយរងការរិះគន់យ៉ាងច្រើនបែបនេះពីមហាជនក៏ដោយក្ដី ប៉ុន្តែតារាចម្រៀងរូបនេះបានមិនចេញមកប្រតិកម្មឬបកអ្វីដែលពាក់ជាមួយរឿងគេមើលងាយសម្រស់នោះទេ តែលោកបានចាប់ជាការមួយបេសកកម្មថ្មីរបស់លោកបន្តទៀត ដោយតារាចម្រៀងរូបនេះបានក្លាយជាគណកម្មការកម្មវិធី Cambodia Idol រដូវកាលទី៥ ដែលកម្មវិធីកំពុងតែចាប់ដំណើរការ ព្រមទាំងបានជូនពរដល់អ្នកដែលបានដាក់ពាក្យចូលរួមប្រកួតទទួលបាន ជោគជ័យ ថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង