ទាន់ហេតុការណ៍! ទីបំផុតឧទ្ធម្ភាគចក្រ ដែលបាត់ ត្រូវបានផ្តល់ដំណឹងថារកឃើញ ហើយនៅខ្នងភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់

បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេលប្រមាណ ១៧ ថ្ងៃ នៅ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ នេះ ក្រុមរុករកបានរកឃើញឧទ្ធម្ភា ចក្រយោធា Z9 ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ហើយ។

ដំណឹងនៃការរកឃើញនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក Fresh News នៅមុននេះបន្តិច ខណៈឧទ្ធម្ភាចក្រនេះត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវ យ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យ៉ាងណាមិញ នេះគ្រាន់ជាព័ត៌មានបឋម សម្រាប់ព័ត៌មានលម្អិត បន្ថែមយើងនឹងជម្រាបជូននៅពេលក្រោយ៕ សូមទស្សនាទិដ្ឋភាព នៃការស្វែងរក ៖

 

ប្រភព និង រូបភាព ៖ Fresh News

អត្ថបទដែលជាប់ទាក់ទង