ឃាត់ខ្លួនម្ចាស់ទូកដ-ដឹកសិស្សសាលានៅ កំពង់ធំ ករណីផ្ទុកមនុស្សលើសចំនួន បណ្តាលឲ្យលិចបាត់បង់ជីវិ./តសិស្សស្រី ម្នាក់

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៤ បានបញ្ជាក់ពីករណីលិចទូក-ដ ដឹកសិស្សចំនួន ១ គ្រឿង បណ្តាល ឲ្យស្លាប់ក្មេងស្រីម្នាក់អាយុ ១៣ ឆ្នាំ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមរយៈប្រភព បានបញ្ជាក់ឲ្យបានដឹងថា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤ ទូក-ដខាងលើបានដឹកសិស្សសាលាចំនួន ១៥ នាក់ ឆ្លងស្ទឹងសែន ដោយហេតុថា ទូកតូចផ្ទុកមនុស្សច្រើន ធ្វើឲ្យទូកលិច បណ្តាលឲ្យស្លាប់ក្មេងស្រី ១ នាក់ ឈ្មោះ អ៊ីន សុភ័ក្រ អាយុ ១៣ ឆ្នាំ នៅភូមិជាំបឹង ឃុំសើង ស្រុកប្រាសាទសំបូរ។ ទូក-ដខាងលើនេះ បានដឹកសិស្សទៅកាន់គោលដៅរៀននៅសាលាអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈូកគ្រួស ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងនោះ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញអមសាលាដំបូង ខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនម្ចាស់ទូក-ដ ឈ្មោះ សឿ យួន ភេទស្រី អាយុ ៤០ ឆ្នាំ នៅភូមិកើតហេតុខាងលើ៕

អត្ថបទដែលជាប់ទាក់ទង