លោក អ៊ិន សុភិន ថាខ្លួនត្រូវបានគេឆាតជេ.រប្រមាណ ៣០០ អាខោនហ្វេសប៊ុក បន្ទាប់ពីក្មួយស្រីបង្កើតឈ្នះមកុដ Miss Global Cambodia 2024

កាលពីម៉ោង ០៥: ១៦ នាទីព្រឹកថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០២៤ លោក អ៊ិន សុភិន បានចេញមកបង្ហោះសារមួយនៅលើបណ្ដាញសង្គម ដោយបានទម្លាយថាខ្លួនត្រូវបានគេឆាតទៅជេរប្រមាណ ៣០០ អាខោនហ្វេសប៊ុក ក្រោយក្មួយស្រីបង្កើតរបស់លោកបានឈ្នះមកុដ Miss Global Cambodia 2024 ។

បើយោងតាមសំណេរទាំងស្រុករបស់លោក អ៊ិន សុភិន បានរៀបរាប់ថា «អត់យល់រឿងថ្មីរហូតខ្ញុំអើយ គ្រាន់តែបេក្ខនារីខេត្តបាត់ដំបង ក្លាយជាអ្នកឈ្នះមកុដ Miss Global Cambodia 2024 មានអ្នកឆាតមកជេរខ្ញុំចង់300 Facebook Account ថាយកតែខ្សែក្មួយខ្លួនឯង» ។

ពិតណាស់កាលពីយប់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ កម្មវិធីប្រកួតសម្រស់ Miss Global Cambodaia 2024 បានរកឃើញម្ចាស់មកុដហើយ ដែលបានទៅលើកញ្ញា ខុន ស្រីខួច ជាបេក្ខនារីតំណាងឱ្យខេត្តបាត់ដំបង ទន្ទឹមគ្នានោះក្រោយបានដឹងពីលទ្ធផលភ្លាមលោក អ៊ិន សុភិន ក៏បានសម្ដែងនូវការអប់សារទរដល់កញ្ញា ខុន ស្រីខួច និងបានបញ្ជាក់ឱ្យដឹងផងដែរនាងគឺត្រូវជាក្មួយស្រីបង្ហើតរបស់លោក ។

ជុំវិញមូលហេតុដែលលោក អ៊ិន សុភិន ត្រូវបានគេឆាតទៅជេរបែបនេះ អាចមកពីមហាជនមួយចំនួនមិនយល់ស្របជាមួយលទ្ធផលមួយនេះ និងកាន់តែមិនពេញចិត្តថែមទៀត ក្រោយដឹងថាម្ចាស់មកុដ Miss Global Cambodia 2024 ជាក្មួយស្រីបង្កើតរបស់លោក អ៊ិន សុភិន ព្រោះយល់ថានាងបានឈ្នះមកុដតាមរយៈខ្សែ មិនមែនសមត្ថភាពពិត ៕

អត្ថបទដែលជាប់ទាក់ទង