ម្តាយ និង ជូរី ល្អហួស នាំគ្នាធ្វើបុណ្យចែកទានដល់ចាស់ៗ និងពលរដ្ឋខ្វះខាត៥០០គ្រួសារក្នុងថ្ងៃខួបកំណើត

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកម្ដាយ និង ជូរី ល្អហួស បាននាំគ្នាធ្វើបុណ្យចែកទាន៥០០គ្រួសារក្នុងថ្ងៃខួបកំណើត ខណៈ ល្អហួស និងគ្រួសាររំភើបចិត្តជាខ្លាំងដែលបានឃើញលោកយាយ លោកតាអ៊ំពូមីង បានហូបឆ្អែត នឹងទទួលអំណោយដោយភាពរីករាយនឹងមានស្នាមញញឹមដែលមិនអាចបំភ្លេចបាន ។

ពិតណាស់នៅក្នុងថ្ងៃខួបកំណើតរបស់អ្នកនាង ដេននី ក្វាន់ បានប្រកាសចែករំលែកក្តីស្រលាញ់តាមរយៈការចែកទានដល់លោកតាលោកយាយ និងប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ៥០០គ្រួសារ ដែលមានដូចជា អង្ករ, ក្រមា, សារុង និងថវិកាជាដើម។

តាមរយៈសកម្មភាពមនុស្សធម៌នេះដែរ អ្នកនាង ដេននី ក្វាន់ និង ល្អហួស កំពុងតែទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ដែលនាងបានបង្វែរពីការធ្វើពិធីជប់លៀងជួបជុំសប្បាយក្នុងថ្ងៃខួបកំណើត បែរមកធ្វើការចែករំលែកក្តីស្រលាញ់ និងអំណោយជូនដល់ចាស់ៗ និងប្រជាពលរដ្ឋជួបការខ្វះខាតវិញ៕

អត្ថបទដែលជាប់ទាក់ទង