ព្រោះតែស្រលាញ់ និងចង់ថែរក្សាល្ខោនបាសាក់ដែលជារបស់ដូនតាខ្មែរ ទើបធ្វើឲ្យ នភាល័យ សម្រេចចិត្តធ្វើរឿងមួយដ៏គួរឲ្យចាប់អារម្មណ៍
សិល្ប៖ នៅមួយរយៈចុងក្រោយនេះសង្កេតឃើញថា មានសិល្បករសិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធជាច្រើន បានចេញមកជួយផ្សព្វផ្សាយ ព្រមទាំងបញ្ចេញ មតិផ្ទាល់ខ្លួនចែករំលែកនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ ដើម្បីឲ្យប្រជាជនកម្ពុជា ចូលរួមស្រលាញ់គាំទ្រ និងលើកស្ទួយដល់ល្ខោនបាសាក់ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យ ។
យ៉ាងមិញនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ នេះ តារាចម្រៀងរាងខ្ពស់សង្ហា នភាល័យ បានបង្ហោះរូបភាពដែលតុបតែងខ្លួនជាតួអង្គសម្ដែង ល្ខោនបាសាក់ ជាមួយពិធីការិនី កញ្ញា ជីជី ដែលមហាជនបានដាក់ការសង្ស័យថាអ្នកទាំងពីរអាចកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ព្រោះនៅមួយរយៈនេះ តែងតែឃើញពួកគេបង្ហាញនូវភាពសិ្នទ្ធស្នាល ផ្អែមល្ហែម ជាមួយគ្នា អមជាមួយរូបភាពដែលតុបតែងខ្លួនជាតួអង្គសម្ដែង ល្ខោនបាសាក់ ក្នុងនោះ លោក នភាល័យ ក៏បានភ្ជាប់មកជាមួយសំណេរមួយយ៉ាងមានអត្ថន័យថា « សូមចូលរួមស្រលាញ់គាំទ្រល្ខោនបាសាក់ ដែលជារបស់ខ្មែរ កុំឲ្យដល់ពេលបាត់បង់ទើបស្តាយក្រោយ »។
គួរបញ្ជាក់ផងដែរថា ចំពោះការតុបតែងខ្លួនជាអង្គសម្ដែង ល្ខោនបាសាក់ របស់តារាចម្រៀងរូបនេះ និងអ្នកសិល្បៈផ្សេងៗទៀត គឺមានគោលបំណង ធំៗចំនួនពីរ ដោយទី១ គឺចង់ជួយផ្សព្វផ្សាយ និងថែរក្សាការពារ ល្ខោនបាសាក់ ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យ និងទី២ រៀបចំការ Surprise ខួបកំណើតដល់ពិធីការិនីកញ្ញា សុភ័ក្ត្រ កុសុម៉ា កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ ៕