អ្នកដឹកនាំរឿងជើងចាស់ ជាកូនប្រសារកវីស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន មានជំងឺជាទម្ងន់ ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ គណនី Facebookលោក គង្គ ប៊ុនឈឿន បានបង្ហោះរូបភាព និងបានឲ្យដឹងពីស្ថានភាពជំងឺរបស់កូនប្រសារលោកដែលកំពុងតែមានជម្ងឺជាទម្ងន់ និងបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ លោក គង្គ ប៊ុនឈឿន ក៏បានបន្តរៀបរាប់ថា ក្នុងអំឡុងពេលនេះ ក្រុមគ្រួសាររបស់លោកសូមផ្អាកផលិតបទចម្រៀងមួយរយៈសិនដោយសារលោក មុត ថារី ត្រូវជាកូនប្រសារកវឺ ម្ចាស់ស្ទឹងសង្កែ និងត្រូវជាស្វាមីរបស់អ្នកនាង ប៊ុនឈឿន សូរីដា កំពុងមានជំងឺជាទម្ងន់ ដោយចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ក្នុងនោះដែរ តារាសម្ដែងលោក សារិន ហ្វីលីព ក៏បានទៅជួបសួរទុក្ខដល់លោក មុត ថារី និងបានឲ្យដឹងថា លោក មុត ថារី ត្រូវបានបញ្ជូនចូលសង្គ្រោះ បន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺស្ទះសរសៃឈាមខ្មៅនៅក្នុងក្បាល ខណៈពេលកំពុងដឹកនាំរឿង។
ជាមួយគ្នានោះដែរ មហាជនអ្នកលេងនៅលើបណ្ដាញសង្គម និងសិល្បករ សិល្បការិនីជាច្រើនក៏បានជូនពរឱ្យលោក មុត ថារី ឆាប់ជាសះស្បើយពីជម្ងឈផងដែរ ៕