តើពិតទេ ដែលវីដេអូ ឆម ស្រីផាច ធ្វើម្ហូបជាមួយព្រះនាងតូច នរោត្តម ជេនណា ទទួលបានចំនួន Like 1M មុនគេនៅកម្ពុជា ?

មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមពិតជាបានជ្រាបរួចមកហើយ ដែលព្រះនាងតូច ជេនណា បានយាងទៅជួបជាមួយគ្នាអ្នកផលិតមាតិកាវាចារដឺនដ៏ឆ្នើមគឺកញ្ញា ឆម ស្រីផាច នៅទីតាំងដែលអ្នកផលិតមាតិការូបនេះតែងតែធ្វើវីដេអូបង្ហោះនៅលើបណ្ដាញសង្គមនាពេលកន្លងមក ក្នុង ភូមិពង្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យក្នុងនោះដែរ ព្រះនាងតូច នរោត្តម ជេនណា ក៏បានប្រើជីវិតបែបរាស្រ្តសាមញ្ញចូលទៅចម្អិនម្ហូបអាហារ បែបស្រុកស្រែជនបទជាមួយកញ្ញា ឆម ស្រីផាច ក្នុងមុខម្ហូបនំបញ្ចុកសម្លរប្រហើរ ព្រមទាំងបានសរសើរទៅដល់ ស្រីផាច ដែលមានស្នាដៃល្អ និងខំតខំរិះរកមាតិកាល្អៗជាច្រើន ដែលបានចូលរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយមុខម្ហូបខ្មែរដ៏សំបូរបែបនាពេលកន្លងមក ។

តាមរយៈសកម្មភាពដែលព្រះនាងតូច ជេនណា បានប្រើជីវិតបែបរាស្រ្តសាមញ្ញចូលទៅចម្អិនម្ហូបអាហារ បែបស្រុកស្រែជនបទជាមួយ ឆម ស្រីផាច បានចងក្រងជាវីដេអូនិងបង្ហោះនៅលើផេកផ្លូវការរបស់អ្នកផលិតមាតិកាដ៏ឆ្នើមរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងនៅលើបណ្ដាញសង្គមជាច្រើនឲ្យចូលទស្សនា និងទទួលបានចំនួន Like រហូតដល់ទៅ 1 M (១លានឡាច )ឯណោះ ។

ជុំវិញការដែលទទួលបានការចូលទស្សនា និង Like ជាច្រើនលានដងបែបនេះ ក៏ត្រូវបានអ្នកលេងនៅលើបណ្ដាញសង្គម និងបណ្ដាផេកមួយចំនួនបានចែករំលែក និងចាត់ទុកថាវីដេអូរបស់កញ្ញា ឆម ស្រីផាច គឺជាវីដេអូដំបូងគេបង្អស់នៅកម្ពុជាដែលទទួលបានការចូលទស្សនាជាច្រើនលានដង និងចំនួន Like រហូតដល់ទៅ 1 M (១លានឡាយ) ក្នុងរយៈពេលត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ ។

តែអ្វីដែលបងប្អូនមួយចំនួនមិនបានដឹងនោះ គឺនៅមានវីដេអូមួយទៀតរបស់អ្នកផលិតមាតិកាបែបកម្សាន្តសប្បាយៗ Q Win ធ្លាប់ទទួលបានការចូលទស្សនាជាច្រើនលានដងនិង Like រហូតដល់ទៅ 1.3M (១ លាន ៣ សែនឡាច ) ឯណោះតាំងពីឆ្នាំ ២០២២ មកម្ល៉េះ ៕

អត្ថបទដែលជាប់ទាក់ទង