នៅសុខៗស្រាប់តែ យឿន ពិសី ម្ចាស់ពាន Cambodia’s Got Talent ប្រកាសលែងលះប្រពន្ធផ្អើលអស់អ្នកគាំទ្រ
តារាចម្រៀងនិងជាម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី ១លោក យឿន ពិសី បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គម អ្នកគាំទ្រ និងអ្នកនៅក្នុងរង្វង់សិល្បៈដូចគ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកបានប្រកាសនូវដំណឹងបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដីប្រពន្ធជាមួយភរិយារបស់លោក បន្ទាប់ពីរៀបការរួមរស់នៅជាមួយគ្នាបានជាច្រើនឆ្នាំ និងទទួលបានកូន ២ នាក់ជាចំណងដៃនៃអាពាហ៏ពិពាហ៍មួយនេះ ។
ទន្ទឹមគ្នាជាមួយការប្រកាសដំណឹងដែលមហាជនមិននឹកស្មានមួយនេះដែរ លោក យឿន ពិសី ក៏បានបន្ថែមឲ្យដឹងថា «លោកសូមបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដីប្រពន្ធជាមួយភរិយាលោក ចាប់ពីពេលនេះតទៅនិងសុំមិនបញ្ចេញបញ្ចូលអ្វីច្រើនទេ ព្រោះមិនចង់បំពុលសង្គម ហើយក៏មិនចង់ឲ្យសង្គមមួយនេះច្របូកច្របល់ដោយសាររឿងអស់ទាំងនេះទៀតដែរ ប៉ុន្តែសម្រាប់កូនៗទាំងពីររបស់លោក គឺលោកនឹងធានាចិញ្ចឹមពួកគេ ព្រមទាំងផ្ដល់អាហារកិច្ចជូនចាប់ពីពេលនេះតទៅរហូតដល់ពួកគេមានអាយុ ១៨ ឆ្នាំ» ។
ក្នុងនោះដែរ មហាជនអ្នកគាំទ្រក៏បានចូលទៅ Comment ក្នុងខ្លឹមសាររបស់លោក យឿន ពិសី ដោយលើកទឹកចិត្តឲ្យលោកបន្តទៅមុខទៀត នឹងនៅតែគាំទ្ររាល់ស្នាដៃផ្សេងៗរបស់លោកបន្តទៀតផងដែរ ៕