កំពុងតែផ្ទុះការគាំទ្រសុខៗ ពេលនេះស្រាប់តែកញ្ញា ព្រះកាយច័ន្ទ Miss Grand Pnhom penh ប្រកាសលាលែង ពីតំណែង ក្រោមហេតុផលមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចផ្ទាល់ខ្លួន

ជាដំណឹងមួយដែលកំពុងតែក្ដៅនៅលើបណ្ដាញសង្គម ខណៈផេកផ្លូវការរបស់ Miss Grand Pnhom penh បានឲ្យដឹងថាកញ្ញា ព្រះកាយច័ន្ទ ជាMiss Grand Pnhom penh បានប្រកាសលាលែងពីតំណែងដែលខ្លួនបានខិតខំតស៊ូនិងចំណាយពេលវេលាជាច្រើនកន្លងមករហូតទទួលបានមកុដ និងអាចបន្តដំណើរទៅប្រកួតនៅលើឆាក Miss Grand Cambodia បាន ប៉ុន្តែបែរលាលែងពីតំណែងទៅវិញ ។

បើយោងតាមរយៈផេកផ្លូវការរបស់ Miss Grand Pnhom penh បានបង្ហោះនូវសេចក្ដីជូនដំណឹងស្ដីពីការលាលែងពីតំណែងរបស់កញ្ញា ព្រះកាយច័ន្ទ Miss Grand Pnhom penh ដោយរៀបរាប់ថា
សេចក្តីប្រកាស ស្ថាប័ន 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐏𝐡𝐧𝐨𝐦 𝐏𝐞𝐧𝐡 សូមប្រកាសជាផ្លូវការកញ្ញា ព្រះកាយច័ន្ទ សូមលាលែងពីតំណែងពី 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐏𝐡𝐧𝐨𝐦 𝐏𝐞𝐧𝐡 ដោយហេតុ ដោយហេតុ ខណៈពេលនេះកញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់ ។

ជុំវីញការលាលែងពីតំណែងរបស់កញ្ញា ព្រះកាយច័ន្ទ នេះដែរបានធ្វើឲ្យអ្នកគាំទ្ររបស់បវរកញ្ញារូបនេះបានសម្ដែងនូវក្ដីសោកស្ដាយជាខ្លាំងព្រមទាំងមានអ្នកគាំទ្រខ្លះបានលើកឡើងថា អស់អារម្មណ៍មើលកម្មវិធី Grand ហើយនៅពេលដែលមិនមានវត្តមានរបស់កញ្ញា ព្រះកាយច័ន្ទ ៕

ប្រភព ៖ Miss Grand Phnom Penh

អត្ថបទដែលជាប់ទាក់ទង