ឈិន ម៉ានិច្ច បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ ពេលនេះឈោងចាប់ជំនាញថ្មីមួយទៀតនិងបើកហាងដ៏ស្រស់ស្អាត

ម្ចាស់ពាន Cambodia Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច ក្រោយបានក្លាយជាម្ចាស់ពាននៃកម្មវិធីនេះហើយ នាងហាក់ទទួលបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលដែរពីមហាជន ដោយតារាចម្រៀងស្រីរូបនេះបានប្រឹងប្រែងអភិវឌ្ឍខ្លួនធ្វើអ្វីដែលថ្មី និងចេញបទចម្រៀងពីរោះៗជាច្រើនសម្រាប់អ្នកគាំទ្រស្ដាប់កម្សាន្ត ។

ក្រៅពីជោគជ័យលើការងារសិល្បៈ ឈិន ម៉ានិច្ច ក៏នៅមានមុខរបរកស៊ីផ្ទាល់ខ្លួនមួយដែលកាក់កបខ្លាំង និងមានសន្ទុះនៃការគាំទ្រជាច្រើនពីអតិថិជនរបស់នាង ខណៈនៅថ្មីៗនេះ ឈិន ម៉ានិច្ច ក៏បានចាប់ជំនាញថ្មីមួយបន្ថែមទៀត គឺបើកហាងសាឡនមួយកន្លែងដែលមានទីនៅក្បែរ ស្កុបពេទ្យអង្គដួង ផ្លូវតម្រង់មកផ្សារចាស់លេខ 110 បន្ថែមពីនោះ ឈិន ម៉ានិច្ច ក៏បានឱ្យដឹងថាហាងរបស់នាងនឹងបើកដំណើរការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ហើយរាល់សេវាកម្មទាំងអស់នឹងធ្វើការបញ្ចុះតម្លៃ ៥០% ក្នុងខែកញ្ញានេះ ។

ងាកមើលពីទីតាំង និងបរិវេណនៅក្នុងហាងរបស់តារាចម្រៀងស្រីរូបនេះ គឺពិតជាមានភាពប្រណិតស្រស់ស្អាត និងធំទូលាយងាយស្រួលសម្រាប់ភ្ញៀវមកទទួលសេវាកម្ម ក្នុងនោះដែរក៏មានមិត្តនៅក្នុងសិល្បៈ និងអ្នកគាំទ្របានចូលទៅ Comment អបអរសាទរដល់ ឈិន ម៉ានិច្ច ក្នុងការបើកហាងថ្មីឱ្យទទួលការគាំទ្រនិងមានភ្ញៀងចូលច្រើនៗផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង