តើលោក អុល សំអាងជាអ្នកណា ទើបអាចគ្រប់គ្រងក្រុមល្ខោនបាសាក់មួយវង់នេះដល់សព្វថ្ងៃ? (មានវីដេអូ)
វង់ល្ខោនបាសាក់ដ៏មានប្រជាប្រិយភាព និងអាចឈរជើងមកដល់សព្វថ្ងៃនេះ មានមិនច្រើនវង់ប៉ុន្មាននោះទេ ខណៈវិស័យបច្ចេកវិទ្យាកាន់ទំនើប និងសម្បូរបែប ប្រព័ន្ធអ៊ីនធើណែត ទួរស័ព្ទស្មាតហ្វូនកាន់តែផ្តល់ភាពងាយស្រួល ដោយមនុស្សម្នាក់ៗ កុំថាឡើយប្រទេសដែលជាអ្នកបង្កើតបច្ចេកវិទ្យាទាំងនោះ សូម្បីពលរដ្ឋកម្ពុជាសព្វថ្ងៃនេះ ក៏រីកច្រើនគួរឲ្យកត់សំគាល់ផងដែរ ដូច្នេះការស្វែងរកទស្សនីយភាព កម្សាន្តអារម្មណ៍ ម្នាក់ៗសុទ្ធតែមានលទ្ធភាពគ្រប់គ្នា ដើម្បីបំពេញតម្រូវការរៀងៗខ្លួន ដោយខុសពីសម័យ ជំនាន់ ២០ ទៅ ៣០ឆ្នាំមុន ដើរមើលទូរទស្សន៍ ឬល្ខោនតាមរោងបុណ្យ ឬវត្តអារាម ប៉ុន្តែក៏សូមសរសើរនៅវង់ល្ខោនបាសាក់ ដែលជាសិល្បៈខ្មែរដ៏ចំណាស់មួយវង់នេះ នៅអាចគ្រប់គ្រង និងឈរជើងបានដល់សព្វថ្ងៃ។
លោក អុល សំអាង ប្រធានគ្រប់គ្រងវង់ល្ខោនបាសាក់ អុល សំអាង និងជាអតីតតួឯកល្ខោនបាសាក់ដ៏មានទេពកោសល្យម្នាក់ ព្រមទាំងទទួលបានស្នាដៃជាច្រើននៅក្នុងអាជីពនេះ លោកបានថ្លែងក្នុងកិច្ចសម្ភាសពិសេសជាមួយ លោក ចេង ចំរើន និពន្ធនាយក សារព័ត៌មានឌីជីថល Media 365 Daily នាពេលកន្លងទៅថ្មីៗនេះថា លោកហាក់មានការអន់ចិត្តជាខ្លាំង នៅពេលឮម្នាក់ៗនិយាយថា ល្ខោនបាសាក់បច្ចុប្បន្នអស់មនុស្សមើល អស់អ្នកគាំទ្រ ការនិយាយបែបនេះ ប្រៀបដូចជាកំពុងបំបាក់ទឹកចិត្តរបស់លោក ដែលខិតខំថែរក្សានូវវប្បធម៌ខ្មែរ ផ្នែកសិល្បៈបុរាណនេះអស់ជាច្រើនឆ្នាំ ព្រោះមិនចង់ឲ្យ ល្ខោនបាសាក់ខ្មែរ បាត់បង់ទៅ ដោយចង់ឲ្យក្មេងជំនាន់ក្រោយបានស្គាល់ ទើបចេះតែព្យាយាមដឹកនាំ និងបណ្តុះបណ្តាលអាជីពនេះជាបន្តបន្ទាប់មក ទោះស្ថិតក្នុងកាលៈទេសៈណាក៏មិនបោះបង់វាចោលដែរ។
តាមរយៈកិច្ចសម្ភាសនេះ ពិតជាបានដឹងរឿងរ៉ាវជាច្រើននៅក្នុងរង្វង់សិល្បៈបុរាណខ្មែរ ល្ខោនបាសាក់ ដែលភាគច្រើនមហាជនមិនសូវបានដឹងអំពីអាជីពដ៏ចំណាស់មួយនេះនោះទេ ដើម្បីចង់ដឹងថា លោកអុល សំអាង បានពុះពារនៅក្នុងអាជីពនេះយ៉ាងណាខ្លះ ទម្រាំអាចឈរជើងមកដល់សព្វថ្ងៃ និងលោកមានស្នាដៃអ្វីខ្លះ រយៈពេលជាង ២០ឆ្នាំមកនេះ សូមលោកអ្នកនាង បន្តទស្សនានូវីដេអូកិច្ចសម្ភាសផ្ទាល់ ដែលមានភ្ជាប់មកនេះដូចតទៅ៖