ប្រាសាទ ដាវីន Miss Universe Cambodia ឈ្នះ Best Make Up ក្នុងកម្មវិធី Miss Universe
អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 ទទួលបានជយលាភីផ្នែក Best Make Up ក្នុងកម្មវិធី Miss Universe ដោយនឹងទទួលបានឈុត Make Up ដែលមានតម្លៃរហូតដល់ទៅ ៣០០០ ដុល្លារ ពី Brand Miss Universe Cosmetics។
ពិតណាស់អ្នកនាង ប្រាសាទ ដាវីន បានបង្ហាញឱ្យអ្នកគាំទ្រកម្ពុជាបានឃើញថានាងបានតៀមខ្លួនយ៉ាងល្អ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe ដែលនាងមានជាកញ្ចប់តែម្ដងទាំងសម្រស់ ចំណេះដឹង ភាពឆ្លាតវៃក៏ដូចជាការព្យាយាមសិក្សាស្វែងយល់ឱ្យបានច្រើនអំពីពីវិញ្ញាសាដែលខាងកម្មវិធីតម្រូវឲ្យធ្វើអំឡុងពេលប្រកួតថែមទៀត។
យ៉ាងណាមិញកាលពីអំឡុងពេលប្រកួតម្សិលមិញ Miss Universe អូស្ត្រាលី មិនស្រួលខ្លួន មានក្រុមការងារដើរតាមជាប់ តែ MUកម្ពុជា បានសម្លឹងតាមមើលពីក្រោយដោយក្ដីបារម្ភ ពេល Miss Universe អូស្ត្រាលី ដួលភ្លាម ដាវីន ស្ទុះងើបពីកៅអី ទៅជួយលើកភ្លាមៗមុនគេ ធ្វើឲ្យរូបភាព និងវីដេអូនៃពេលវេលា Universe Cambodia 2024 ត្រូវបានចែកចាយយ៉ាងលឿនគ្រប់ Fan Page បរទេសសុទ្ធតែកោតសរសើរពីទឹកចិត្ត និងការចេះជួយទុក្ខធុរៈគ្នាបែបនេះ។
សូមរំឭកថាការប្រកួតនៅសល់រយៈពេល ១០ ថ្ងៃទៀតឯណោះ ទើបអាចរកឃើញថានរណាជាម្ចាស់មកុដពិតប្រាកដ ហើយអ្នកគាំទ្រកម្ពុជាបានជឿជាក់ថា ប្រាសាទ ដាវីន នឹងទទួលបានលទ្ធផលល្អនៅលើឆាកអន្តរជាតិផងដែរ ៕