ក្រុម CA STAR ត្រឡប់មកវិញលើកនេះកាន់តែពិសេសជាងមុន និងទទួលបានលទ្ធផលបែបនេះជាលើកទីពីរ

សិល្ប៖ ក្រុម CA STAR គឺជាក្រុមមួយដែលបានចូលរួមប្រឡងក្នុងកម្មវិធី cambodia got talent រដូវកាលទី ៣ ដោយបានលើកយកការសម្ដែង រាំអំពូល LED មកសម្ដែង ដោយក្នុងក្បាច់រាំនោះដែរមានលាយលំជាមួយ និងការច្នៃប្រឌិតខ្ពស់ ការដាក់បញ្ចូលគ្នាទាំងភ្លេងបុរាណ និងសម័យដែលធ្វើឲ្យការសមម្ដែងមួយនេះកាន់តែពិសេស។

តាមរយៈការបង្ហាញនូវក្បាច់រាំនេះមួយដែរបានទាក់ទាញចំណាប់អារម្មណ៍ពីគណកម្មការ និងទស្សនិកជនឲ្យទះដៃអបអរដល់ក្រុមរបស់ពួកគេជាខ្លាំង លើកពីនោះទៀតក្រុម CA STAR ក៏ទទួលបាន ប៊ូតុងមាសពីគណកម្មការលោក ជា វិបុល ថែមទៀតផង ។

គួរបញ្ជាក់ផងដែរថានេះជាលើកទីពីរហើយដែល សម្រាប់ ក្រុម CA STARទទួលបាន ប៊ូតុងមាស ដោយក្រុមនេះធ្លាប់បានចូលរួមប្រឡងក្នុងកម្មវិធី cambodia got talent ម្ដងរួចមកហើយកាលពីរដូវកាលទី ២ ហើយពេលនោះក្រុមរបស់បពួកគេក៏ទទួលបាន ប៊ូតុងមាស ពីគណកម្មការផងដែរគឺ អ្នកនាង ខាត់ សុឃីម ។

អត្ថបទដែលជាប់ទាក់ទង