ឈីន រតនៈ រំជួលចិត្ត ! ក្រោយបានទៅជួបជាមួយក្មេងស្រីម្នាក់ ដែលធ្លាប់ឲ្យតុក្កតាមកនាង

សិល្ប៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានក្មេងស្រីម្នាក់ដែលបានឲ្យតុក្កតាទៅ កញ្ញា ឈីន រតនៈ ទាំងខ្លួនគ្មានទូរស័ព្ទថតរូបដូចគេ នេះក៏ព្រោះតែសេចក្តីស្រលាញ់ និងចូលចិត្ត កញ្ញា ឈីន រតនៈ ក្រោយទទួបានតុក្កតាពីក្មេងស្រីនោះហើយបានធ្វើឲ្យ កញ្ញា ឈីន រតនៈ រំភើប និងសប្បាយចិត្តជាខ្លាំងចំពោះក្ដីស្រលាញ់របស់ក្មេងស្រីម្នាក់នោះមកលើខ្លួន ។

ជាមួយគ្នានេះ ឈីន រតនៈ ក៏បានប្រកាសស្វែងរកអាស័យដ្ឋានរបស់ក្មេងស្រីនោះ និងចុះទៅជួបដើម្បីសួរសុខទុក្ខ និងជូននូវមានរបស់របរខ្លះៗដល់នាង ប៉ុន្តែក៏ជួបរឿងដែលមិននឹកស្មាននោះគឺឃើញថា គ្រួសារប្អូនស្រីគឺពិតជាមានជីវភាពខ្វះខាតខ្លាំងមែនទែន ហើយប្អូនស្រីក៏នៅមានប្អូនម្នាក់ទៀតរបស់គាត់ដែល គ មិនអាចនិយាយបានទៀតផង ។

លើសពីនោះរឿងដែលធ្វើឲ្យកញ្ញា ឈីន រតនៈ អួលដើមកព្រមទាំងហូរទឹកភ្នែកនោះ គឺប្អូនស្រីដែលបានតុក្កតាមកនាងនោះ ធ្លាប់ជួបគ្រោះថ្នាក់ចរារចណ៍ដែលបណ្ដាលឲ្យបាក់ជើង ហើយជើងនោះតម្រូវឲ្យដាក់ដែក ដោយសារតែជីវភាពខ្វះខាតពេក ទើបមិនអាចមានលទ្ធភាពក្នុងការដកដែកចេញ ក៏ធ្វើឲ្យដែកដែលក្នុងជើងរបស់ប្អូនស្រីបានលៀនចេញមកខាងក្រៅតែម្ដង ខណៈពេលនោះក៏បានធ្វើឲ្យកញ្ញា ឈីន រតនៈរំជួលចិត្ត និងអាណិតប្អូនស្រីជាខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង