រឿងរ៉ាវលោក បឺត សំរេច នៅតែក្ដៅ ខណៈម្ដាយចិញ្ចឹមគឺលោកយាយ ធីម រី ចេញមុខស្បថថាជារឿងពិតទាំងអស់

សិល្ប៖ មហាជនពិតជាបានដឹងក្រាស់ក្រែងរួចមកហើយជុំវិញរឿងរ៉ាវរបស់ បឺត សំរេច ដែលបានអះអាងថាខ្លួនគឺជាដំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ចំពោះរឿងមួយនេះដែរនៅតែបន្តនិងរីកធំទៅៗ និងមិនទាន់ចប់នៅឡើយនោះទេ ដោយសារតែមានមហាជនខ្លះក៏បានជឿជាក់ថាលោក បឺត សំរេច គឺជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងខ្លះទៀតនៅតែមានមន្ទិលសង្ស័យនៅឡើយ ។

ពិតណាស់ដោយសារនៅតែមានមហាជនមួយចំនួននៅតែមានមិនទាន់ជឿជាក់ថាលោក បឺត សំរេច ជាកូនរបស់លោកតា ស៊ីសាមុត ក៏បណ្ដាលឲ្យមានរឿងរ៉ាវជាហូហែរកើតឡើងជាបន្តៗគ្នា ដោយក្នុងក៏នៅមានមហាជនតាមជីកកកាយ និងសាកសួរទៅកាន់អ្នកដែលបានដឹងរឿង និងអ្នកផ្សេងៗទៀតដែលពាក់ព័ន្ធ បញ្ជាក់ឲ្យដឹងស ខ្មៅកាន់តែច្បាស់ ដើម្បីកុំឲ្យមានការសង្ស័យតទៅទៀត ។

យ៉ាងណាមិញស្រាប់តែនៅពេលថ្មីៗនេះដែរខាង ក្រុមព្រះសុរិយា បានចុះទៅជួបផ្ទាល់ជាមួយ និងម្ដាយចិញ្ចឹមរបស់លោក បឺត សំរេច គឺលោកយាយ ធីម រី និងបានសាកសួរអំពីរឿងរ៉ាវនៅតែក្ដៅមួយនេះ ថាចំពោះពាក្យសំដីដែលឲ្យយាយបានទាំងប៉ុន្មាននោះ ដែលបញ្ជាក់ថាលោក បឺត សំរេច គឺជាពិតជាកូនរបស់លោកតាស៊ិន ស៊ីសាមុត និងយាយ ធីម វិជ្ជរ៉ា តើវាជាការពិតដែរឬទេ ?

ក្រោយទទួលបាននូវសំណួរហើយលោកយាយ ធីម រី ក៏បានឆ្លើយតបព្រមទាំងបានស្បថថែមទៀតថាអ្វីដែលលោកយាយ បាននិយាយទាំងប៉ុន្មាននោះវាគឺជាពិត ដោយយាយពិតជាបានទៅប្រទេសឡាវជាមួយលោកតា ស៊ិន ស៊ីសាមុត ដើម្បីទៅនាំលោកយាយ ធីម វិជ្ជរ៉ា និងកូនប្រុសត្រលប់មកប្រទេសកម្ពុជាវិញពិតមែន ៕

អត្ថបទដែលជាប់ទាក់ទង