នាយប្រតិបត្ត CIM នឹងជ្រើសរើស MUC មួយរូបដែលតំណាងឲ្យ Miss International Cambodia 2023 ទៅប្រកួតលើឆាកអន្តរជាតិ



សិល្ប៖​
កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៣នេះ បានឃើញគណនី Facebook មួយឈ្មោះ Roat Nimul Men ដែលគេបានស្គាល់ថាជានាយប្រតិបត្តក្រុមហ៊ុន Cambodia International Model គឺលោក ម៉ែន និមលរតន៍ បានបង្ហោះសារដោយបង្ហើបអំពីដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដោយក្រុមហ៊ុននឹងជ្រើសរើសយក បវរកញ្ញាចក្រវាឡកម្ពុជា ១រូប ក្នុងចំណោមបវរកញ្ញាចក្រវាឡ ទាំង៥ជំនាន់ គឺឆ្នាំ ២០១៨ – ២០២២ មកតែងតាំងជា Miss International Cambodia 2023 នឹងត្រូវទៅប្រកួតនៅលើឆាកអន្តរជាតិឯប្រទេស ជប៉ុន នៅចុងឆ្នាំ ២០២៣ ខាងមុខនេះ ។

តាមរយៈការបង្ហោះសារអំពីដំណឹងមួយនេះដែរ ក៏ធ្វើឲ្យមហាជនបាននាំចូលទៅComment ព្រាតពីឈ្មោះ បវរកញ្ញា ដែលខ្លួនស្រលាញ់នឹងចង់ឃើញ បវរកញ្ញា រូបនោះបានទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិក្នុងនោះមាន រឿន ណាត, សំណាង អេលីណា, រ៉េត សារីតា, ងិន ម៉ារ៉ាឌី និង ហង្សា ម៉ានីតា ។

គួរបញ្ជាក់ថានៅអំឡុងពេលនេះដែរ ក៏នៅមិនទាន់ដឹងនៅឡើយទេថា បវរកញ្ញាចក្រវាឡកម្ពុជា រូបណាដែលត្រូវបានជ្រើសរើសតែងតាំងជា Miss International Cambodia 2023 នោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា  ។

អត្ថបទដែលជាប់ទាក់ទង