នាយ យាន ចេញមកបកស្រាយរឿងនេះ ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំបន្តទៀត
សិល្ប៖ កាលពីពេលកន្លងទៅមានគណនី Tiktok មួយដែលមានឈ្មោះថា ពពែខ្មេរ បានលួចថតវីដេអូរបស់ នាយ យាន ដើរមកញ៉ាំអារហានៅតាមចញ្ចើមផ្លូវ ព្រមទាំងបានដាក់ភ្លេងកំសត់ និងសរសេរនៅលើវីដេអូនោះថា នាយ យាន បានធ្លាក់ខ្លួននិងជួបការលំបាកជាខ្លាំង ។
ក្រោយវីដេអូបង្ហោះរួចហើយក៏មានមហាជនជាច្រើនបាននាំគ្នាចែករំលែកនូវវីដេអូនោះ និងសម្ដែងនូវអារម្មណ៍អាណិតអាសូរដល់នាយ យាន ជាខ្លាំងលើកពីនោះទៀតក៏មានអ្នកចូលទៅ Comment ក្នុងវីដេអូនោះស្នើទៅនាយ ពាក់ មី ឲ្យនាំនាយ យាន ចូលសម្ដែងកំប្លែងវិញទៀតផង ។
ដោយឡែកស្រាប់តែនៅពេលថ្មីៗនេះ នាយ យាន ក៏មានចេញមកបកស្រាយជុំវិញរឿងរ៉ាវនៃវីដេអូមួយដែលគេបានកលួចថតនោះ ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំបន្តទៀត ដោយនាយ យាន ក៏បានបញ្ជាក់ថា មូលហេតុដែលលោកស្លៀកពាក់មិនសូវច ហើយមិនមានអ្វីជិះនោះក៏ដោយសារតែបន្ទាប់ជួលរបស់លោកនៅជិត នឹងកន្លែងញ៉ាំអាហារនេះចម្ងាយត្រឹមតែ ៥០ ម៉ែត្រនោះទេ ហើយចំពោះការញ៉ាំអាហារនៅតាមដងផ្លូវនេះ ដែលមើលមកជាកន្លែងមិនសូវល្អនិងមានភាពរញេរញ៉ៃនោះ ក៏ព្រោះតែលោកនៅឆ្ងាយពីទីក្រុង ហើយនាយ យាន ក៏បានបន្តទៀតថាលោក ចូលចិត្តរស់ជាមួយជីវិតសាញ្ញាមបែបនេះ និងបដិធេសចំពោះការដែលមានអ្នកចង់ជួយដល់រូបលោក។