សុវត្ថិឌី ធារីកា បានសម្ដែងនូវការសោកស្ដាយ ដល់តារាចម្រៀង ណូយ វ៉ាន់ណេត ខណៈផ្ទះត្រូវបានអគ្គិភ័យឆាបឆេះ (មានវីដេអូ )



សិល្ប៖
កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយន្លែង ដែលស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រោយទទួលបានដំណឹងនេះហើយ មហាជនក៏បានចែករំលែកនៅលើបណ្ដាញសង្គមជាច្រើន ដោយគេបានដឹងថាផ្ទះនោះគឺជាផ្ទះរបស់តារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត ដែលបណ្ដាលឲ្យខូចខាតសម្ភារៈនិង បង់ទ្រព្យសម្បតិ្តមួយចំនួន ដោយហេតុការណ៍នេះដែរមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ក្នុងនោះដែរក៏មានតារាចម្រៀងស្រីវ័យក្មេង សុវត្ថិឌី ធារីកា បានចែករំលែកនូវដំណឹងមួយនេះ ព្រមទាំងបានសម្ដែងនូវការសោកស្ដាយ ដល់តារាចម្រៀងលោក ណូយ វ៉ាន់ណេត ដែលផ្ទះត្រូវបានអគ្គិភ័យឆាបឆេះបែបនេះ ។

បើយោងតាមរយៈការលើកឡើងរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការគរបាលរាជធានីភ្នំពេញ បានជូនដំណឹងថា កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តទៅជួយពន្លត់អគ្គិភ័យនោះទាន់ពេលវេលាផងដែរ ។

អត្ថបទដែលជាប់ទាក់ទង