លោក ហ្សូណូ និង លោកនួន សុធារក្ស័ ប្ដូរស្ទាយតែងខ្លួនថ្មី កំពុងទាកទាញចំណាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ



សិល្ប៖
តារាចម្រៀងលោក ហ្សូណូ និងលោក នួន សុធារក្ស័ បានប្ដូរស្ទាយតែងខ្លួនថ្មីទៅជាមនុស្សស្រីលេងក្នុងបណ្ដាញសង្គម Tiktok កំពុងតែទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ របស់តារាចម្រៀងទាំងពីររូបនេះ លាន់មាត់ថាប្លែកស្ទើរគ្រប់គ្នាៗ ។

ក្នុងដែរក៏មានមហាជន ជាពិសេសអ្នកគាំទ្រតារាទាំងពីរូបនេះផ្ទាល់ បាននាំគ្នាចូលទៅ Comment បែបលេងសើចជាមួយ Idol ជាច្រើនដោយមានគណនី Tiktok មួយបានលើកឡើងថា “ ពេញលេងហើយធីមយើង ” “ ពុទ្ធោបង សុធារក្ស័ ស្មានតែ សោភាទេពី ” និងគណនីមួយទៀតក៏បានលើកដែរថា “ បងហ្សូណូ មើលស្មានតែម៉ែកូលាប ” “ idol លេងឈុតធំហើយ ” ។

ក្រឡែកមកមើល Idol ទាំងពីរវិញក៏បានឆ្លើយឆ្លងជាមួយអ្នកគាំទ្រតាមរយៈ Comment យ៉ាងសប្បាយផងដែរ ពិតណាស់ជារឿយៗក៏តែងតែឃើញលោក ហ្សូណូ និងលោក នួន សុធារក្ស័ បាននាំគ្នាលេងនៅក្នុងបណ្ដាញសង្គម Tiktok ជាវីដេអូបែបសប្បាយៗបែបនេះជាហូហែរ សម្រាប់ជូនអ្នកគាំទ្រទស្សនាកម្សាន្ត និងសើចសប្បាយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង