ល្អហួស បង្ហើបអំពីឈុតតំណាងជាតិដែលច្នៃម៉ូដដោយលោក ស្ករគ្រាប់

សិល្ប៖ ល្អហួស គឺជាម្ចាស់មកុដ Miss Preteen International Cambodia នឹងត្រូវទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ ដោយនៅពេលថ្មីនេះដែរ ល្អហួស ក៏បានបង្ហោះសារមួយដែលពាក់ព័ន្ធ និងឈុតតំណាងជាតិដែលត្រូវយកទៅគ្រងក្នុងថ្ងៃប្រកួត ។

តាមរយៈសារនោះ ល្អហួស ក៏បានលើកឡើងថា “ ឈុតតំណាងជាតិរបស់នាងខ្ញុំដែលត្រូវយកទៅប្រកួតនៅឯប្រទេសថៃមានការឧបត្ថម្ភពីម៉ាមីង Meas Chandalin គូរឡើងដោយបង Sketch grown និងដំឡើងឈុតដោយបង ស្ករគ្រាប់ ” ។

ក្រោយបានឃើញសាររបស់ ល្អហួស នេះហើយលោក ស្ករគ្រាប់ ក៏បានចែករំលែកសារនោះនឹងបានដាក់ Caption ថា “ ឈុតតំណាងជាតិវគ្គហ្នឹង Details វិញមិនបាច់និយាយ Zoom តាមចិត្ត Sponsored វគ្គនេះ គាត់ដាក់ម៉ាអស់ដៃ ៕

 

អត្ថបទដែលជាប់ទាក់ទង