​​​​​ឃុន វិថេត ធ្វើឲ្យមហាជនលាន់មាត់បែបនេះស្ទើរគ្រប់គ្នា ក្រោយមិនអាចបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន (មានវីដេអូ )



សិល្ប៖
ឃុន វិថេត គឺជាបេក្ខជនមួយរូបដែលបានចូលរួមប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣ តាមរយៈសមត្ថភាពរបស់ វិថេត បានឆក់យកប្រជាប្រិយភាពពីមហាជនជាច្រើន ក្នុងវគ្គនីមួយៗ ដោយ វិថេត មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ ។

ពិតណាស់កាលពីយប់ថ្ងៃអាទិត្យ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The voice Cambodia រដូវកាលទី ៣ បានឈានមកដល់វគ្គ Live show សប្ដាហ៍ទី ៤ ហើយ ក្នុងនោះដែរ ក៏មានបេក្ខជន បេក្ខនារី ចំនួន ៤ នាក់នៅក្នុងចំណោមបេក្ខជនទាំង ១២ រូបត្រូវបានចាកចេញពីកម្មវិធី ដោយមិនអាចបន្តដំណើរទៅវគ្គបន្ទាប់ទៀតបាន ជាក់ស្ដែងបេក្ខជន ឃុន វិថេត ដែលជាកូនក្រុមរបស់ Coach កញ្ញា ដោយរូបគេមិនត្រូវបានជ្រើសរើសឲ្យបន្ត ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ។

ក្រោយបានដឹងនូវលទ្ធផលថាបេក្ខជន ឃុន វិថេត មិនអាចទៅវគ្គបន្តបាន ក៏ស្រាប់មានមហាជនជាច្រើនបានសម្ដែងនូវអារម្មណ៍សោកស្ដាយចំពោះ វិថេត ដែលមានសំឡេងល្អប្លែក ប៉ុន្តែបានជាប់ត្រឹមវគ្គ Live show សប្ដាហ៍ទី ៤ ទន្ទឹមគ្នានេះដែរ ការចាកចេញរបស់ វិថេត គឺជាសម្រេចចិត្តយ៉ាងត្រឹមត្រូវ និងម៉ត់ចត់ពី Coach កញ្ញា ដែលជាគ្រូបង្វិករូបគេផ្ទាល់ ដោយ វិថេត ពិតជាមានសំឡេងល្អមែន ប៉ុន្តែរូបគេអាច និងនៅមានចំណុចខ្វះខាត់មួយចំនួន ទើបមិនអាចឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន ខណៈដែលបេក្ខនារីចំនួន ២ រូបទៀតនៅក្នុងក្រុម កញ្ញា ដែលបានទៅវគ្គបន្ត ក្នុងនោះមាន គឹម សុវណ្ណ និង សុខ សារ៉ាវីតា ។

អត្ថបទដែលជាប់ទាក់ទង