ដាំ សុភក្រ្ត័ស៊ីនឌី ត្រឡប់មកបំពេញតួនាទីជាកញ្ញាឯកវិញក្រោយបុណ្យ ៧ ថ្ងៃរបស់អ្នកម្ដាយបានរៀបចំរួចរាល់
សិល្ប៖ ដាំ សុភ័ក្រ្តស៊ីនឌី ទើបតែត្រូវបានតែងតាំងជា Miss Planet Cambodia 2023 កាលពីពេលថ្មីៗកន្លងទៅ ស្របពេលដែលនាងទទួលបានការតែងតាំងនេះ នាងក៏បានជួបទុក្ខធំ ដោយម្ដាយជាទីស្រលាញ់បានទទួលមរណភាព នេះជារឿងមួយពិតសោកសង្រែង និងជាការចងចាំមួយដក់ជាប់ក្នុងដួងចិត្តដោយមិនអាចបំភ្លេចបាន ដោយជួបរឿងល្អ និងរឿងដែលសោកសៅក្នុងថ្ងៃតែមួយបែបនេះ ។
ត្បិតថាកញ្ញា ដាំ សុភក្រ្ត័ស៊ីនឌី ទើបតែបាត់បង់អ្នកម្ដាយក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះក៏បានបង្ហាញពីការតាំងចិត្តយ៉ាងរឹងមាំ និងជំនះរាល់បញ្ហាផ្លូវអារម្មណ៍ក្នុងដំណើរការឆ្ពោះទៅវិថីសិល្បៈ និងបរវកញ្ញានាពេលអនាគត ។
ក្រោយរៀបចំកម្មវិធីបុណ្យសពរបស់អ្នកម្ដាយរួចរាល់ និងបានបំពេញបំណងរបស់អ្នកម្ដាយនៅពេលដែលគាត់នៅរស់នោះហើយ ដាំ សុភក្រ្ត័ស៊ីនឌី ក៏បានបង្ហោះយ៉ាងវែងអន្លាយមួយថា “ នាងមានកាតព្វកិច្ចធំណាស់ ព្រោះអ្វីដែលនាងកំពុងតែបំពេញគឺមិនមែនសម្រាប់ខ្លួនឯង … ទោះជាកំពុងតែមានធុរៈទូលទុក្ខធ្ងន់លើសព្រះធរណី តែក៏មិនទោរទន់ទៅទណ្ឌកម្មជីវិត ឬបង្អែរបង្អង់យូរដែរ ត្រូវតែជំនះ ខាំធ្មេញ សង្កត់ផ្លូវអារម្មណ៍ខ្លាំងបំផុត ព្រោះដំណើរជីវិតនៅវែងឆ្ងាយណាស់ ដើម្បីបន្តឆ្ពោះទៅមុខទៀត ត្រូវតែតស៊ូ ! ” ។