ជាផ្លូវការហើយ ! សំណាង អេលីណា ត្រូវបានជ្រើសរើស និងតែងតាំងជា Miss International Cambodia 2023 (មានវីដេអូ )



សិល្ប៖
ពេលនេះលទ្ធផលនៃការទន្ទឹងរងចាំរបស់គាំទ្រវិស័យបវរកញ្ញា ដែលចង់ដឹងថាបវរកញ្ញារូបណាដែលត្រូវបានជ្រើសរើសជា Miss International Cambodia 2023 ពេលនេះបានប្រកាសជាផ្លូវការហើយ ។

ពិតណាស់កាលពីពេលថ្មីៗកន្លងទៅលោក ម៉ែន និមលរ័ត្ន ជាម្ចាស់ក្រុមហ៊ុន CIM បានប្រកាសនូវដំណឹងថានឹងជ្រើសរើស បវរកញ្ញាឯកចក្រវាលកម្ពុជាទាំង ៥ ជំនាន់ ក្នុងឆ្នាំ ២០១៨ ដល់ ២០២២ នឹងមានបវរកញ្ញាឯកចក្រវាលមួយរូប ត្រូវបានជ្រើសរើសនឹងតែងតាំងជា Miss International Cambodia 2023 ក្នុងចំណោមនោះ សំណាង អេលីណា ជាបវរកញ្ញាឯកចក្រវាល ២០១៩ ត្រូវបានជ្រើសរើសជា Miss International Cambodia 2023 នឹងត្រៀមខ្លួនទៅប្រកួតនៅលើឆាកអន្តរជាតិនៅចុងឆ្នាំ ២០២៣ ខាមុខនេះ ។

ជាមួយគ្នានេះដែរលោក ម៉ែន និមលរ័ត្ន ក៏បានលើកឡើងថា ” សំណាង អេលីណា គាត់ស្អាតឆ្លាត វ័យក្មេង មានចំណេះដឹងភាសាអង់គ្លេសល្អ អត្តចរិកល្អ ជាមននុស្សទន់ភ្លន់ សុភាពរមទម មានភាពខ្លាំងជាពិសេសមានភាពជាអ្នកដឹកនាំដែលស័ក្កិសមបំផុតដែលតែងតាំងជា Miss International Cambodia 2023 ” ៕

អត្ថបទដែលជាប់ទាក់ទង