ភីយ៉ូ លេងមួយក្បាច់នេះធ្វើឲ្យមហាជនច្រឡំថាជាម្ចាស់ដើមព្រាត ( មានវីដេអូ )



សិល្ប៖
នៅពេលថ្មីៗនេះលោក ភីយ៉ូ ជាពិធីករ និងជាអ្នកបង្កើតមាតិកា ព្រមទាំងធ្វើវីដេអូបែបកំប្លែងៗ បានចេញវីដេអូថ្មីនៅក្នុងគណនី Tiktok របស់លោក ដែលតុបតែងខ្លួន និងការសម្ដែងឲ្យដូចជាមួយ យុវតីមួយរូបដែលគេស្គាល់នាងតាមរយៈ ការលេងនៅក្នុងបណ្ដាញសង្គម Tiktok និងចម្រៀង Cover ជាច្រើនបទក្នុងសម្លៀកបំពាក់ដដែលៗ ។

ដោយយុវតីរូបនេះមានឈ្មោះថា ភា មាសវាសនា ដែលជារឿយៗតែងតែឃើញរូបនាងលើកយកបទចម្រៀងល្បីៗ និងពេញនិយមជាច្រើនមកចម្រៀង Cover ឡើងវិញ តាមរយៈការចម្រៀង Cover ឡើងវិញរបស់ មាសវាសនា នេះដែរក៏មានមតិមហាជនមួយចំនួនបានស្រលាញ់ និងចូលចិត្តនាង ទន្ទឹមគ្នានេះក៏មានមតិមួយចំនួនបានសម្ដែងនូវការមិនពេញចិត្តជាមួយសំឡេងរបស់នាងប៉ុន្មាននោះទេ ដោយបានលើកឡើងថានាងច្រៀង ប៉ុន្តែស្ដាប់ទៅដូចមិនមែនច្រៀងទេ ដូចជាអានចម្រៀងទៅវិញ បើទោះបីជាទទួលបានពាក្យវិះគន់ និងមានការមិនពេញចិត្តនាងក៏ដោយ តែ មាសវាសនា មិនដែលចេញមកប្រតិកម្ម ឬខឹងជាមួយអ្នកដែលបានរិះគន់នាងនោះទេ។

គួរបញ្ជាក់ផងដែរថា លោក ភីយ៉ូ ជារឿយៗក៏តុបតែងខ្លូនបែបប្លែកៗ និងជាច្រើនតួអង្គផងដែរ ក្នុងការសម្ដែងឲ្យត្រូវជាមួយសាច់រឿងរបស់លោក និងបាននាំយកផ្ទាំងទស្សនីយភាពមួយ សម្រាប់ឲ្យមហាជនទស្សនាសើចសប្បាយ ដោយឡែកក្រោយពេលដែល ភីយ៉ូ ចេញវីដេអូដែលរៀបចំខ្លួនឲ្យដូចជាមួយ ភា មាសវាសនា និងសម្ដែងតាមទៀតនោះ ធ្វើឲ្យមហាជនកាន់ផ្ទុះសំណើចខ្លាំង និងបានពោលពាក្យថាច្រឡំ ភីយ៉ូ ស្មានតែ ភា មាសវាសនា ស្ទើរគ្រប់គ្នា ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង