ភរិយាលោក មូន ម៉ារ៉ា ទ្រាំលែងបាន ដាក់ចំៗបែបនេះទៅកាន់អ្នករិះគន់ពីជីវិតឯកជន ដែលថានាងសម្ដែងឲ្យតែល្អមើល
សិល្ប៖ កាលពីពេលថ្មីៗកន្លងទៅ ភរិយាតារាចម្រៀងលោក មូន ម៉ារ៉ា បានបង្ហោះវីដេអូមួយ បង្ហាញអំពីក្ដីស្រលាញ់ដែលស្វាមីមានចំពោះខ្លួន ដោយបានមកឱបថើបប្រពន្ធមុននឹងចេញទៅធ្វើការ ដែលមើលទៅគ្រួសាររបស់គាត់គឺពិតជាមានសេចក្ដីសុខ និងសុភមង្គលមែន ។
តាមរយៈការបង្ហោះនូវវីដេអូផ្អែមល្ហែមជាមួយស្វាមីរួចនេះដែរ ក៏ស្រាប់តែមានអ្នកបញ្ចេញមតិក្នុងវីដេអូនោះ ដោយបានប្រើពាក្យសម្ដីមិនសមរម្យមួយចំនួនដោយចាត់ទុកថាជាការសម្ដែង ព្រមទាំងវិះគន់ និងជីវិតឯកជនរបស់អ្នកនាងជាមួយស្វាមី ដោយមានមតិខ្លះបានក៏លើកឡើងថា “ កុំទាន់អួត កុំទាន់អរ ឲ្យបានបីឆ្នាំបួនឆ្នាំ ដប់ឆ្នាំអីសិនទៅ តិចថាផ្អែមៗបានតែបន្តិចហើយតាំងហែកហួរគ្នាតាម Facebook ឲ្យគេមើល ” “ ផុសស្វីត ផុសផ្អែមល្ហែមចឹងម៉េចមិនផុសអាពេលឈ្លោះគ្នាដែរទៅ ? ” “ និងមួយចំនួនទៀតក៏បានលើកឡើងថា Sweet ចឹងដែលឈ្លោះគ្នាអត់ ? ”។
ក្រោយទទួលបានពាក្យរិះគន់ទាំងនេះហើយ អ្នកនាង អេង អ៉ីតា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយស្វាមី ព្រមទាំងភ្ជាប់មកជាមួយសារយ៉ាងវែងអន្ទាយដោយដាក់ផាំងៗ និងឆ្លើយតបទៅកាន់អ្នកដែលបានរិះគន់ជីវិតឯកជនរបស់ខ្លួន និង ស្វាមី ថា “ ខ្ញុំចង់ប្រាប់ថាខ្ញុំស្រលាញ់គ្នាជាង ១០ ឆ្នាំហើយ វាមិនដែលអាណាស្រលាញ់គ្នាឥឡូវលូវ តែចាំដល់៥០ ឆ្នាំក្រោយបានអួតទេវើយ តិចងាប់អត់បានផុសអួតគេ ហើយខ្ញុំក៏អត់ដែលខ្វល់រឿងឈ្លោះគ្នាទៅថ្ងៃក្រោយអីយ៉ាងម៉េចទេ ? សំខាន់ពេលនេះគឺខ្ញុំស្រលាញ់គ្នា ប្តីខ្ញុំយល់ពីខ្ញុំស្រលាញ់ខ្ញុំពេញបេះដូងគាត់ ចង់អួតខ្លះព្រោះអត់ហ៊ានអួតពីប្តីគេទេ មានតែប្តីប្រពន្ធខ្លួនឯង ហ្នឹងហើយដែលត្រូវអួត ហើយបើថ្ងៃក្រោយចង់ពួកខ្ញុំហែកហួរគ្នាឬយ៉ាងណាចាំអង្គុយមើល និងថែម Popcorn ជាមួយ Coca ផង គេធ្វើអីឲ្យមើលចេះតែមើលទៅ ហើយរៀនសប្បាយចិត្ត និងគ្រួសារគេផង កុំអង្គុយកើតទុក្ខជំនួសគេពេក ” ។
ជាចុងក្រោយអ្នកនាង អេង អ៉ីតា ក៏បានផ្ដាំផ្ញើទៅអ្នកដែលបានរិះគន់មួយចំនួនថា កុំក្តៅឬទើសរឿងគេពេក ដេកអត់ស្រួលទេ ធ្វើដូចអូននេះ បានប្តីស្រលាញ់ហើយសម្រស់វិញកាន់តែស្អាត ធ្វើឲ្យប្ដីស្រលាញ់ ចង់ឱបថើបគ្រប់ពេល ។
គួរបញ្ជាក់ផងដែរថា ជារឿយៗ លោក មូន ម៉ារ៉ា និងអ្នកនាង អេង អ៉ីតា បានបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នា ជាហូហែរ តាមរយៈបណ្ដាញសង្គម Facebook ប៉ុន្តែបែរជាត្រូវបានមហាជនខ្លះ មានគំនិតអគតិចំពោះពួកគាត់ ដោយមិនសប្បាយចិត្តពេលឃើញប្តីប្រពន្ធគាត់ល្អូកល្អើនមានសុភមង្គលជាមួយគ្នាទៅវិញ ពិតជាចូលរួមសោកស្តាយចំពោះការយល់ឃើញបែបនោះ តាមពិតគួរតែចូលរួមត្រេកអរ សាទរ ដែលចេះស្រលាញ់មើលថែគ្នាបានល្អនោះ មនុស្សយើងម្នាក់ៗ គ្មាននរណាម្នាក់ល្អឥតខ្ចេះនោះទេ ត្រូវចេះរីករាយនៅអ្វីដែលខ្លួនមាន និងចេះសាទរនូវអ្វីដែលគេមានផងដែរ ទើបជាការប្រសើរ ជាពលរដ្ឋល្អ ចេះរស់នៅក្នុងសង្គម ទើបជីវិតកាន់តែប្រសើរឡើង កុំទើសកុំច្រណែនគេ មិនបានប្រយោជន៍អ្វីនោះទេ៕