លោក សេង មង្គល ប្រាថ្នានូវរឿងម្យ៉ាងនេះក្នុងថ្ងៃខួបកំណើត ( មានវីដេអូ )



សិល្ប៖
តារាសម្ដែង និងជាពិធីករល្បីឈ្នោះលោក សេង មង្គល នៅមួយរយៈចុងក្រោយនេះឃើញថារាសីឡើងស្រឺតៗតែម្ដង ចំពោះទៅទីផ្សារការងារវិញក៏ហូរចូលជាប់ៗគ្នា យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ។

ពិតណាស់ថាលោក សេង មង្គល បានជួបនិងមានរឿងល្អៗជាច្រើនបានកើតឡើងចំពោះលលោក ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយមកនេះ ក៏ស្រាប់តែឃើញលោក ហាក់បីដូចជាស្ងាត់មិនសូវមានចេញវីដេអូថ្មីៗនោះទេ ក៏ព្រោះតែ Facebook Page ផ្ទាល់ខ្លួនរបស់លោក ដែលបានប្រើប្រាស់ជាយូរឆ្នាំ និងមហាជនស្គាល់ ក៏ដូច Like និង Follow ច្រើននោះកំពុងតែមានបញ្ហា ។

ដោយឡែកនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ នេះត្រូវជាថ្ងៃខួបកំណើតរបស់លោក សេង មង្គល ដោយក៏បានបង្ហោះសារមួយទាំងព្រឹកថា “ Happy Birthday To Me …! សូមជូនពរខ្លួនឯងយកផេកបានត្រឡប់មកវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ” ៕

អត្ថបទដែលជាប់ទាក់ទង