ហួសចិត្តខ្លាំងគេកំពុងជួបទុក្ខព្រោះមនុស្សស្លាប់ បែរជាបុគ្គលម្នាក់យកសំឡេងយំនោះ Mix ធ្វើជាបទចម្រៀងរាំសប្បាយទៅវិញ ពេលនេះនាងចេញប្រតិកម្ម



សិល្ប៖
កញ្ញា គង់ ស្រីពេជ្រ ដែលភាគច្រើនត្រូវបានមហាជនស្គាល់តាមរយៈឃ្លីបវីដេអូ នៅក្នុងបណ្តាញសង្គម ពេលនេះបានចេញប្រតិកម្ម និងពិតជាហួសចិត្តខ្លាំង ចំពោះបុគ្គលមួយរូបដែលបានយកសំឡេងរបស់នាងយំ ព្រោះតែគូស្នេហ៍បានទទួលមរណភាព យកមក Mix ជាមួយភ្លេងក្លាយទៅជាបទចម្រៀងមួយសម្រាប់រាំលេងសប្បាយ នៅក្នុងបណ្ដាញសង្គម Tiktok ទៅវិញ។

ជាមួយគ្នានេះ ស្រីពេជ្រ ក៏បានបញ្ជាក់ថា នាងធ្លាប់បានឆាតទៅម្ចាស់ដើមដែលបានធ្វើបទនោះ ដើម្បីស្នើឲ្យលុបចេញវិញ ប៉ុន្តែហាក់ដូចជាមិនឃើញអ្នកដែលបានធ្វើភ្លេងនោះបានលុបទេ មិនដឹងជាបានចូលមើលឆាតរបស់នាងឬក៏អត់ ព្រោះតាមរយៈបទ Remix មួយនេះ គឺពិតជាប៉ះពាល់ដល់គ្រួសារសព និង គ្រួសាររបស់នាងយ៉ាងខ្លាំង ។

ក្នុងនោះដែរ កញ្ញា គង់ ស្រីពេជ្រ ក៏បានសង្កត់ធ្ងន់ៗ ត្រង់ចំណុចមួយនេះថា នាង និងគ្រួសារកំពុងតែកាន់ទុក្ខហើយ ការទទួលមរណភាពរបស់គូស្នេហ៍នាង មិនទាន់បាន ២ ខែនៅឡើយទេ តែហេតុអ្វីបានជាយកសំឡេងនាងទៅ Mix ជាមួយភ្លេងថ្មីរាំលេងសប្បាយដូច្នេះ ហើយថែមទាំងថានាងបានសម្ដែងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា គូរស្នេហ៍របស់ កញ្ញា គង់ ស្រីពេច្រ បានជួបគ្រោះថ្នាក់ចរាចណ៍ និងបណ្ដាលឲ្យបាត់បង់អាយុជីវិត នៅលើស្ពានច្បារអំពៅ កាលពីវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង