ពេជ្រ សោភា បង្ហើបថានឹងមានអ្វីថ្មីសម្រាប់បេក្ខជនម្នាក់នេះក្រោយចប់កម្មវិធី The Voice Cambodia (មានវីដេអូ )



សិល្ប៖
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The voice Cambodia រដូវកាលទី ៣ បានប្រព្រឹត្តមកជាច្រើនខែដែរហើយ ខណៈនៅសប្ដាហ៍នេះបានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយដោយ Coach នីមួយៗនៅសល់តែកូនក្រុមតែ ២ នាក់ៗប៉ុណ្ណោះ ។

ដោយឡែកនៅពេលថ្មីៗនេះដែរ ស្រាប់តែបែកធ្លាយសារសំឡេងរបស់ វ៉ាឌី ភាលី ជា បេក្ខភាពមួយរូបដែលបានចាកចេញពីកម្មវិធី The voice Cambodia ហើយនោះ បានលើកឡើងដូច្នេះទៅកាន់គ្រូបង្វិករបស់ខ្លួនថា បើសិនជាខ្លួនបានជាប់ដល់វគ្គ Live Show សប្តាហ៍ទី ៤ ហើយ ប៉ុន្តែនៅតែមិនមានប្រជាប្រិយភាពនោះទេ នាងនឹងសុំ ពេជ្រ សោភា ដែលជាគ្រូបង្វិលឲ្យទម្លាក់នាងតែម្ដង និងជ្រើសយកអ្នកដែលមានសមត្ថភាពពិតទៅវគ្គបន្តទៀតចុះ ។

ក្រោយបានឮនូវពាក្យសម្ដីរបស់កូនក្រុមនិយាយបែបនេះហើយ ស្រាប់តែ ពេជ្រ សោភា ដែលជាគ្រូបង្វិលបានចេញមកនិយាយថា ស្គាល់ច្បាស់ពី វ៉ាឌី ភាលី ថាគាត់និយាយគឺជាពាក្យពិតមិនបានសម្ដែងទេ ហើយគាត់អាចមានសមត្ថភាពជួលឲ្យ MMO vote ឲ្យបានប៉ុន្តែនាងមិនធ្វើបែបនោះ ព្រោះអ្វីដែលទទួលបានមិនមែនជាក្ដីស្រលាញ់ពិតដែលមហាជនមានចំពោះខ្លួន ជាមួយគ្នានេះដែរ ពេជ្រ សោភា ក៏បានបញ្ជាក់ថាពិតជាពេញចិត្តជាមួយ វ៉ាឌី ភាលី ជាខ្លាំង ហើយនឹងមិនប្រលែងនាងនោះទេ ថែមទាំងមានអ្វីដែលថ្មីសម្រាប់នាងទៀតក្រោយចប់កម្មវិធី The Voice ៕

អត្ថបទដែលជាប់ទាក់ទង