ខាត់ វៃហាំង ត្រូវបានអញ្ជើញពីមហោស្របភាពយន្តអន្តរជាតិចិន នៅទីក្រុងហ្វូចូវ ជាមួយវត្តមានសិល្បករចូលរួមជាង ៣០ ប្រទេស

សិល្ប៖ នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ តារាសម្ដែងរូបសង្ហាលោក ខាត់ វៃហាំង បានបង្ហោះរូបភាពប៉ុន្មានសន្លឹកចេញពីព្រលានយន្តហោះ កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជន និងបានសម្ដែងនូវក្ដីរំភើបជាខ្លាំងចំពោះរូបលោក ខណៈបានដឹងនូវដំណឹងថាតារាសម្ដែងរូបនេះត្រូវទៅចូលរួមកម្មវិធីគម្រប់ខួប ១០ ឆ្នាំរបស់ The 10th Silk Road International Festival ដោយទទួលបានការអញ្ជើញពីមហោស្របភាពយន្តអន្តរជាតិ នៅទីក្រុងហ្វូចូវ ក្នុងប្រទេសចិន ។

ចំពោះការអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី The 10th Silk Road International Festival នេះដែរត្រូវបានដឹងថាលោក ខាត់ វៃហាំង គឺជាតារាសម្ដែងតែម្នាក់ប៉ុណ្ណោះដែលបានចូលរួមកម្មវិធី Silk Road ដ៏ធំមួយនេះនៅក្នុងប្រទេសចិន មួយវត្តមានសិល្បករចូលរួមជាង ៣០ ប្រទេសទផ្សេងទៀត ។

គួររំឮកផងដែរថា ជារឿយៗលោក ខាត់ វៃហាំង តែងតែធ្វើឲ្យអ្នកគាំទ្រមាន មោទកភាពចំពោះលោក ដោយពេលកន្លងមកតារាសម្ដែងរូបនេះត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីលើឆាកអន្តរជាតិ និងទទួលបានពានកិត្តិយសជាតារាសម្ដែងឆ្នើមផ្សេងៗពីក្រៅប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង