បេក្ខជន ចំរើន តារា ដែលចូលរួមប្រកួតក្នុងកម្មវិធី Cambodia’s Got Talent គឺជាប្អូនប្រុសតារាចម្រៀងរូបនេះ ( មានវីដេអូ )



សិល្ប៖
លោក ចំរើន តារា គឺជាបេក្ខជនមួយរូបដែលបានចូលរួមប្រកួតក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ៣ ដោយបានលើកយកការច្រៀងមកសម្ដែងដែលមានចំណងជើងថា ” បើសិនបេះដូងចេះនិយាយ ” តាមរយៈការលើកយកបទមួយនេះមកច្រៀង លោកក៏បានបញ្ជាក់ថា មានមូលហេតុចំនួន ២ ដោយទី១ បទនេះគឺត្រូវជាមួយសាច់រឿងរបស់លោក ដែលធ្លាប់ជួបការបរាជ័យជាច្រើនលើកច្រើនសារ និងខ្លាចក្នុងការចាប់ផ្ដើមជាថ្មី ទន្ទឹមគ្នានេះដែរលោកក៏មានអារម្មណ៍ធូរស្រាលមកវិញហើយ ទើបស​ម្រេចចិត្តថាចូលប្រកួត និងមូលហេតុទី ២ នោះគឺចង់លើកទឹកចិត្ត និងគាំទ្រទៅដល់អ្នកដែលមានវិបត្តិផ្លូវចិត្ត និងជួបបញ្ហាផ្លូវចិត្ត សូមអ្នកទាំងអស់គ្នារឹងមាំ និងតស៊ូបន្តទៅមុខទៀតជូនកាលថ្ងៃស្អែក អាចជាថ្ងៃដែលល្អសម្រាប់យើងក៏ថាបាន ។

តាមរយៈការបកស្រាយនូវចម្រៀងមួយបទនេះដែរ បេក្ខជន ចំរើន តារា ច្រៀងបានយ៉ាងពិរោះ និងមានលាយឡំជាមួយក្បាច់រាំយ៉ាងទាកទាញ ធ្វើឲ្យគណកម្មការ និងទស្សនិកជន ភ្ញាក់ផ្អើលចំពោះការសម្តែងនេះ និងទះដៃសារទរពេញកម្មវិធីតែម្តង ។

គួរបញ្ជាក់ផងដែរថា បេក្ខជន ចំរើន តារា គឺជាប្រុសបង្កើតរបស់តារាចម្រៀងស្រី ដែលមានឈ្មោះបោះសំឡេង និងមានប្រជាបិយភាពខ្លាំង កញ្ញា ចំរើន សុភ័ក្រ្ត ដោយ បេក្ខជន ចំរើន តារា ក៏មានសមត្ថភាព និង ទេពកោសល្យជាច្រើនមុខមិនចាញ់បងស្រីប៉ុន្មាននោះទេ ៕​

អត្ថបទដែលជាប់ទាក់ទង