មិនធម្មតា ! មួយបទនេះពី ស៊ូលី ផេង និង ពេជ្រ សូលីកា កំពុងផ្ទុះការគាំទ្រខ្លាំង

សិល្ប៖ កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាចម្រៀងលោក ស៊ូលី ផេង បានទម្លាប់បទចម្រៀងមួយបទដែលមានចំណងជើងថា “ សិប្បនិម្មិត ” ដែលចម្រៀងរួមគ្នាជាមួយអ្នកនាង ពេជ្រ សូលីកា តាមរយៈបទចម្រៀងមួយបទនេះដែរ ពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ នៅក្នុងបណ្ដាញសង្គមជាពិសេសនៅក្នុងបណ្ដាញសង្គម Tiktok តែម្ដង ។

ជាមួយគ្នានេះដែរលោក ស៊ូលី ផេង ត្រូវបានអ្នកគាំទ្រដាក់ថាជា “ បុរសកំពូល Sad ” ព្រោះស្ទើរតែគ្រប់បទដែlលោកបានតែងនិពន្ធ ចម្រៀងកន្លងមកភាគច្រើន គឺជាប្រភេទបទបែបមនោសញ្ចេតនា កម្សត់ៗ ចំពោះបទនីមួយៗដែលបានចេញមកហើយសុទ្ធតែផ្ទុះការគាំទ្រខ្លាំង និងមានអ្នកបន្តស្តាប់បទចម្រៀងរបស់លោករយៈពេលយូរ បើទោះបីជាបទនោះបានចេញរយៈជាយូរខែហើយក៏ដោយ ។

ក្រឡែកងាកមកអ្នកនាង ពេជ្រ សូលីកា វិញក៏ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសម្រស់ និងសំឡេងដ៏ពិរោះស្រួយរបស់អ្នកនាង ទន្ទឹមគ្នានេះដែរចំពោះបទចម្រៀងនីមួយៗដែលបកស្រាយដោយអ្នកនាង ក៏តែងតែទទួលបានគាំទ្រយ៉ាងច្រើនផងដែរពីសំណាក់មហាជន ។

គួរបញ្ជាក់ផងដែរថា នេះគឺជាបទទី១ ដែលលោក ស៊ូលី ផេង និង អ្នកនាង ពេជ្រ សូលីកា បានចម្រៀងរួមគ្នា អ្វីដែលពិសសេនោះគឺបទចម្រៀងមួយបទនេះពិតជាទទួលបានការគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ៕

អត្ថបទដែលជាប់ទាក់ទង