ពេជ្រ សោភា ពោលពាក្យបែបនេះក្រោយ លឹម សេរីហាន់នីកា បានជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ (មានវីដេអូ )



សិល្ប៖
ពិតណាស់កម្មវិធី The Voice Cambodia បានឈានមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្នុងដែរកម្មវិធីក៏បានរកឃើញបេក្ខភាពចំនួន ៤ នាក់ ដែលសុទ្ធសឹងជាបេក្ខភាពដែលមានសមត្ថភាពខ្លាំងនៅក្នុងក្រុមនីមួយៗ តាមរយៈសារសំឡេងបោះឆ្នោតពីមហាជន ។

ក្រោយបានរកឃើញនូវបេក្ខភាពទាំង ៤ រូបដែលអាចបន្តទៅវគ្គផ្ដាច់ព្រ័ត្របាន ស្រាប់តែអ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះសារ និងសម្ដែងនូវអារម្មណ៍ជាមួយ លឹម សេរីហាន់នីកា ដោយរៀបរាប់ថា “ អ្វីដែលគាត់មានគឺសម្លេង គាត់នៅក្មេងណាស់ មួយទៀតបើបងប្អូនទូទាំងប្រទេសស្រលាញ់គឺវូតអោយគាត់ ខ្ញុំសប្បាយចិត្តនៅពេលគាត់អាចយកបេះដូងមហាជនបានច្រើន (នីកា កម្សត់) ពានតែសំខាន់ជាងគេគឺចេញបទចម្រៀងល្អៗមានកាគាំទ្រដ៏ពិត ” ។

មិនត្រឹមតែប៉ុណ្ណោះទេ អ្នកនាង ពេជ្រ សោភា ក៏បានបន្តបង្ហោះសារជាថ្មីម្តងទៀតដោយបានបញ្ជាក់ និងលើកហេតុផលថា “ អ្វីដែលខ្ញុំចង់បានមកលឿនៗគឺធ្វើបទឲ្យសិស្សរបស់ខ្ញុំ ខ្ញុំចង់ឲ្យគាត់ច្រៀងចម្រៀងដែលខ្ញុំធ្វើដោយផ្ទាល់ ទាំងស្លូ ទាំងញ៉ាក់ ទាំងបទចូលឆ្នាំ SP ។ បងដឹងថានីកា មិនមែនអ្នកកាន់ពានទេ វូតគាត់តិច ” ។

អត្ថបទដែលជាប់ទាក់ទង