ពិតជាអស្ចារ្យមែន ! ណុប ដាណេ បាននាំយកក្បាច់រាំអប្សរា ២១ អង្គមកបង្ហាញនៅលើឆាក ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថារំភើបគ្រប់គ្នា



សិល្ប៖
លោក ណុប ដាណេ បានលើកយកការច្រៀង និងភ្ជាប់មកជាមួយក្បាច់រាំអប្សរាចំនួន ២១ អង្គមកសម្ដែងនៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ៣ តាមរយៈការសម្ដែងនេះដែរ បានធ្វើឲ្យគណកម្មការ និងទស្សនិកជនរំភើប និង លាន់មាត់ថាពិតជាអស្ចារ្យខ្លាំងណាស់ក្រោយបានទស្សនានូវកាសម្ដែងមួយនេះ ។

ជាមួយគ្នានេះដែរ នៅនាទីជិតបញ្ចប់ការសម្ដែងទៅហើយដោយលោក ណុប ដាណេ និងសមាជិកក្រុមបានបង្វែរអារម្មណ៍ធ្វើឲ្យគណកម្មការ និងទស្សនិកជនកាន់តែរំភើបលើសមុនមួយកម្រិតទៀតដោយបាននាំអារម្មណ៍អ្នកទស្សនា ដោយលើកដៃប្រណមដឹងគុណដល់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក ធ្វើឲ្យគណកម្មការ និងទស្សនិកជន បានក្រោសឈរព្រមទាំងទះដៃសារទរពេញក្នុងកម្មវិធីតែម្ដង ។

គួរបញ្ជាក់ផងដែរថាលោក ណុប ដាណេ គឺជាម្ចាស់សំអាងការ ណុប ដាណេ និងជាអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជាដែលតែងតែច្នៃម៉ូដ សម្លៀកបំពាក់ស្អាតៗប្លែកម៉ូដថ្មីៗជូន សិល្បករ សិល្បការិនី នៅកម្ពុជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង