វ៉ាន់នីឡា បង្ហោះសារទាំងយប់ថា ខ្លួនពិតជាសំណាងខ្លាំង ដែលសម្រេចចិត្តធ្វើតាមប្អូនបែបនេះ (មានវីដេអូ )



សិល្ប៖
កាលពីយប់ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងស្រី វ៉ាន់នីឡា បានបង្ហោះសារមួយធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងសារនោះដែរ កញ្ញាបានរៀបរាប់ថា “ សំណាងលើ ១ លានសំណាង ល្ងាចនេះចុះពីលើយន្តហោះខ្ញុំបានប្រាប់អ្នកបើកតាកស៊ីឲ្យជូនខ្ញុំទៅ paragon តែដោយសាភ្លៀងខ្លាំងពេក ប្អូនខ្ញុំក៏និយាយថាចង់ទៅអូតែលសំរាកសិន ដល់ពេលចូលដល់អូតែលភ្លាម ក៏ឮដំណឹងថាគេបា.ញ់រះ នៅទីនោះ ស្លា.ប់នឹងរបួ.សជាច្រើនអ្នក ” ។

ពិតណាស់នៅល្ងាចថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅនេះ មានករណីក្មេងប្រុស ម្នាក់អាយុ ១៤ ឆ្នាំជាជនបង្កបានចូលចាញ់នៅក្នុងផ្សារទំនើបមួយកន្លែង នៅក្នុងទីក្រុងបាំងកក ដែលបណ្ដាលឲ្យមានមនុស្សស្លា.ប់ចំនួន ៣ នាក់ និងមានរបួសជាច្រើននាក់ នេះបើយោងតាមរយៈប្រភពពីផេក កំពូលអ្នកគាំទ្រ ។

ជាមួយគ្នានេះដែរ ក្រោយកញ្ញា វ៉ាន់នីឡា បង្ហោះមួយនេះរួចហើយ ក៏មានអ្នកគាំទ្រជាច្រើនបានសម្ដែងនូវការព្រួយបារម្ភដល់កញ្ញា ដោយបានបញ្ចេញមតិឲ្យកញ្ញា ឆាប់ត្រឡប់មកប្រទេសកម្ពុជាវិញ និងបានលាន់មាត់ថាកញ្ញា ពិតជាសំណាស់ខ្លាំងណាស់គ្រប់គ្នាៗ។

អត្ថបទដែលជាប់ទាក់ទង