នាយក្រឹម រំលឹកអនុស្សាវរីយ៍ជាមួយ ចាបចៀន កាលចូលសិល្បៈដំបូងៗ

សិល្ប៖ មហាជនពិតជាបានស្គាល់ច្បាស់ហើយពីតារាកំប្លែង នាយក្រឹម ជាតារាកំប្លែងជើងចាស់មួយរូប ដែលនូវតែរក្សាបានប្រជាប្រិយភាពខ្លាំង ពីមហាជនដូចពេលដែលលោក ចូលក្នុងវិស័យសិល្បៈដំបូងៗអញ្ចឹង បើទោះបីជាមានតារាកំប្លែងជំនាន់ក្រោយៗជាច្រើនក្ដី ក៏នៅមិនទាន់អាចយកឈ្នះឬធ្វើឲ្យលោកបាត់បង់ប្រជាប្រិយភាពនោះទេ ។

ដោយនៅថ្មីៗនេះដែរ នាយក្រឹម ក៏បានជួបនិយាយ ក៏ដូចជារំលឹកអនុស្សាវរីយ៍ចាស់ៗ កាលពីចូលសិល្បៈដំបូងៗ ជាមួយ នាយ ចាបចៀន ដោយនាយក្រឹមបានលើកឡើងថា ” នាយចាបចៀនពិតជាសំខាន់ ហើយលោកស្រលាញ់នាយចាបចៀនស្មើជីវិតថែមទៀត ខណៈលោកកំពុងល្បីហើយត្រូវគេថតរឿង គឺលោកបានបញ្ជាក់ថា បើសិនជាអត់មាន នាយចាបចៀន គឺលោកនឹងមិនថតទេ តែបើមានទើបព្រមថត ” ។​

ក្រោយបានស្ដាប់សម្ដីរបស់មិត្តល្អរួចហើយ នាយ ចាបចៀន ក៏បានធ្លើយតបទៅកាន់នាយ ក្រឹម វិញថា ” រូបលោកក៏ស្រលាញ់នាយ ក្រឹម ស្មើជីវិតដូចគ្នា ព្រមទាំងបានអរគុណនាយ ក្រឹម និងបញ្ជាក់ថាដោយសារតែមាននាយ ក្រឹម នេះហើយទើបធ្វើឲ្យលោកមានថ្ងៃនេះ ។

នេះហើយគឺជាមិត្តភាពដ៏ល្អមួយដែលមនុស្សគ្រប់តែងតែចង់ប្រាថ្នាចង់បាន ជាមិត្តចេះជួយជ្រុមជ្រែងគ្នា ឲ្យបានជោគជ័យដូចគ្នា ​និងរក្សាមិត្តភាពមួយនេះឲ្យបានយូរអង្វែង ៕

អត្ថបទដែលជាប់ទាក់ទង