ផ្ទុះការចាប់អារម្មណ៏ MV បទថ្មីរបស់ អ៊ីវ៉ា ដែលមានតួប្រុសម្នាក់នេះសម្ដែងជាមួយ



សិល្ប៖
កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងសំឡេងស្រួយកញ្ញា អ៊ីវ៉ា ទើបតែចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា “ ម្តេចយកប្រពន្ធចោលអូន ” ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ និងស្ដាប់យ៉ាងច្រើនពីសំណាក់មហាជន ព្រមទាំងមានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា បទចម្រៀងថ្មីរបស់កញ្ញា អ៊ីវ៉ា នេះគឺពិតជាពិរោះខ្លាំងណាស់ ។

លើសពីនោះទៀតមហាជនក៏ចាប់អារម្មណ៍ខ្លាំង ទៅលើតួប្រុសដែលបានចូលរួមសម្ដែងនៅក្នុង MV នោះជាមួយ កញ្ញា អ៊ីវ៉ា ដោយធ្លាប់បានលេចឮនូវដំណឹងថាតួប្រុស ដែលសម្ដែងក្នុង MV មានឈ្មោះថា Senghour Ly និង កញ្ញា អ៊ីវ៉ា មានទំនាក់ទំនងពិសេសជាមួយគ្នា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនបានលាន់មាត់ថា ពួកគេទាំងពីរគឺជាពិតជាសមគ្នាណាស់ ។

គួររំឭកផងដែរថា កញ្ញា អ៊ីវ៉ា គឺតារាចម្រៀងស្រីមួយរូបដែលពោលពេញទៅសមត្ថភាព និងសំឡេងល្អ ដោយភាគច្រើនកញ្ញា តែងតែចេញនូវបទបែបកម្សត់ៗ ហើយលើសពីនោះទៀតបច្ចុប្បន្ន កញ្ញា ក៏ជាអ្នកជំនួញរកស៊ីតាមអនឡាញផងដែរ ។

អត្ថបទដែលជាប់ទាក់ទង