ទេព បូព្រឹក្ស ជូនពរ ជី ដេវីត ក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមល្ហែម
សិល្ប ៖ ពិតណាស់ជារឿយៗតែងតែឃើញតារាចម្រៀងរ៉េប ទេព បូព្រឹក្ស និង ជី ដេវីត បង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នា ដោយមើលទៅ គឺជាគ្រួសារមួយតែមានសុខ សុភមង្គលយ៉ាងខ្លាំងដែលមានកូនប្រុសរបស់ពួកគេជាចំណងដៃនៃស្នេហា មួយដ៏គួរឲ្យស្រលាញ់ និងមានឈ្មោះយ៉ាងពិរោះថា វរាប ហៅ Albert ។
ដោយនៅព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៣ នេះ ត្រូវជាថ្ងៃខួបកំណើតរបស់តារាចម្រៀងរ៉េបលោក ជី ដេវិត ក៏បានឃើញអ្នកនាង ទេព បូព្រឹក្ស បង្ហោះសារជូនពរយ៉ាងមានអត្ថន័យ និងផ្អែមល្ហែមថា ” រីករាយថ្ងៃកំណើត my lifeG-Devithh ខួបឆ្នាំនេះអូនដឹងថាមានក្តីសុខជាងឆ្នាំមុនៗមែនអត់ ? សូមជូនពរបងរកលុយចូលឲ្យច្រើនៗដើម្បីទុកក្នុង កុងអូនហ៊ិមគិតទៅលឿនណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ I love you forever and ever till the end of my life ” ។
យ៉ាងមិញនៅមួយរយៈចុងក្រោយនេះ ក៏ឃើញថាតារាចម្រៀងរ៉េបទាំងពីរ ហាក់មានសន្ទុះ និងកាកកបខ្លាំង ការងារក៏មានច្រើនបន្តបន្ទាប់ ព្រមត្រូវបានអញ្ជើងទៅចូលរួមក្នុងកម្មធំៗ នៅក្រៅប្រទេសថែមទៀតផង ៕