លោក កៅ សីហា លើកឡើងបែបនេះក្រោយ ខ្លឹម ស្រីគា ប្រកាសថានឹងចូលរួមប្រកួត Miss ម្ដងទៀត



សិល្ប៖
នៅព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៣ នេះ Miss Grand Cambodia ឆ្នាំ ២០១៧ កញ្ញា ខ្លឹម ស្រីគា បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញកញ្ញាបង្ហោះសារមួយដោយឲ្យតម្រុយថា នឹងត្រឡប់មកចូលរួមប្រកួតក្នុងកម្មវិធី Miss ម្ដងទៀត ប៉ុន្តែមិនទាន់បញ្ជាក់ថា Miss អ្វីនោះទេ ។

បើយោងតាមរយៈការបង្ហោះសាររបស់កញ្ញា ខ្លឹម ស្រីគា បានរៀបរាប់ថា ” បើសិនថាខ្ញុំ come back ( វិលត្រឡប់ ) Miss….ណាមួយ. តើបងប្អូនគាំទ្រទេ? បន្ទាប់ពីខ្ញុំទទួលបានរាងខ្ញុំដូចកាលពីមុន
” ដោយសារតែនៅមួយរយៈចុងក្រោយនេះរាងដ៏ស្រស់ស្អាតរបស់ ខ្លឹម ស្រីគា ត្រូវបានប្រួលប្រែ ទើបធ្វើឲ្យកញ្ញាបានដាក់ លក្ខខណ្ឌស្រម្រាប់ខ្លួនថា នឹងចូលរួមប្រកួតសារជាថ្មី បន្ទាប់ទទួលបានរាងដ៏ស្រស់ស្អាតពីមុនត្រឡប់មកវិញ ។

ជាមួយគ្នានេះដែរ ស្រាប់តែលោក កៅ សីហា ចូលទៅ Comment បែបលេងសើចនៅក្នុងផុសរបស់កញ្ញា ខ្លឹម ស្រីគា ថា ” មុនខាំបេក គីឡូឲ្យបានសម្រេចសិនទៅអាគា ហា….. ” ទន្ទឹមគ្នានោះកញ្ញា ខ្លឹម ស្រីគា ក៏បានឆ្លើយតបទៅកាន់លោក កៅ សីហា វិញថា ” អត់អាន caption ប្អូនសោះ មុនថាឲ្យប្អូន ” ។

លើសពីនោះទៀតកញ្ញា ខ្លឹម ស្រីគា ក៏ទទួលបានមតិពីមហាជន និងការគាំទ្រឲ្យកញ្ញា ត្រឡប់មកចូលរួមប្រកួតវិញជាច្រើន និងមានមតិខ្លះបានលើកឡើងថាឲ្យកញ្ញា បន្ថែមនូវចំណេះដឹង និងភាសា ឲ្យខ្លាំងជាងមួយកម្រឹតទៀតមុន នឹង come back ។

អត្ថបទដែលជាប់ទាក់ទង