សមសួនណាស់ ! អ្នកនាង គង់ ចាន់ស្រីមុំ ច្រៀង Cover និង ថត MV ជាលើកដំបូង នារដូវបុណ្យភ្ជុំបិណ្ឌ
សិល្ប៖ ពិតណាស់នៅក្នុងខែ ភទ្របទ នារដូវបុណ្យភ្ជុំបិណ្ឌនេះ សម្រាប់អ្នកដែលកាន់ព្រះពុទ្ធសាសនា តែងតែនាំគ្នាទៅវត្តធ្វើបុណ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ជីដូន ជីតា ដែលបានចែកឋាន ដោយកម្មវិធីបុណ្យដាក់បិណ្ឌនេះដែរគឺមានរយៈ ១៥ ថ្ងៃ ។
ជាមួយគ្នានេះដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានសម្រេចចិត្ត Cover នូវចម្រៀងមួយបទដែរមានចំណងជើងថា ” សង្សារហៅទៅបោះបាយ បិណ្ឌ ” និងថត MV ជាមួយគ្រួសាររបស់អ្នកនាង ដែលមើលទៅពិតជាសមសួន និងស្រស់ស្អាតណាស់ ដោយក្នុង MV នោះមានលាយឡំជាមួយសកម្មភាពជាច្រើន ដោយមានការរៀបចំពូតបាយបិណ្ឌ ដើរទៅបោះនៅពេលដែលមេឃជិតភ្លឺ និងយកទៅចង្ហាន់ទៅវត្តជាដើម ដែលធ្វើឲ្យ MV នេះកាន់តែមានភាពទាក់ទាញខ្លាំង ។
គួររំឭកផងដែរថា អ្នកនាង គង់ ចាន់ស្រីមុំ គឺជាអតីតតារាសម្ដែងមួយរូបដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង ពីសំណាក់មហាជន យ៉ាងណាមិញនៅបច្ចុប្បន្ននេះអ្នកនាងនៅតែមានប្រជាប្រិយភាពដូចដើម បើទោះបីជាលែងសម្ដែងក្នុងខ្សែភាពយន្ត និងមានស្វាមី ព្រមទាំងកូន ក៏ដោយក្តី ។