ស្ងាត់ៗ ក្រុមចម្រៀង Rizer​ ចូលផលិតកម្មថោន នឹងត្រៀមចេញ MV ថ្មី​



សិល្ប៖
មហាជនពិតជាស្គាល់ច្បាស់ហើយ ពីក្រុមតារាចម្រៀង Original Song Rizer និងបានដឹងពីទេពកោសល្យ ក៏ដូចជាសមត្ថភាព ព្រមទាំងសំឡេងក្រុមមួយនេះ ដោយក្នុងនោះក៏មានបទចម្រៀងល្បីៗជាច្រើនបទ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងធ្វើឲ្យក្រុមនេះកាន់តែមានប្រជាប្រិយភាព រួមមានបទ ” ព្រមទទួលទាំងទឹកភ្នែក ” និងបទ ” ឮហើយនឹកដល់បងផង ” ។

យ៉ាងណាមិញនៅពេលថ្មីៗនេះ ខាងផលិតកម្មថោនបានបង្ហោះនូវ Poster មួយដោយបានបង្ហាញពីការស្វាគមន៍ក្រុមតារាចម្រៀង Rizer អមជាមួយសារមួយឃ្លាថា ” ក្រុមចម្រៀង Rizer បានចូលមកក្នុងទ្រនំរបស់ផលិតកម្មថោនហើយ ” ។

ជាមួយគ្នានេះក្រោយសម្រេចចូលចិត្តទ្រនំនេះដែរ ក្រុមចម្រៀង Rizer ក៏នៅតែបន្ត និងត្រៀមចេញបទ Orignal Song ថ្មីៗជាបន្តបន្ទាប់ផងដែរ ។

 

 

អត្ថបទដែលជាប់ទាក់ទង